Header Ads

loading...
loading...

របៀបធ្វើ ខគោ ឆ្ងាញ់ពិសារសំរាប់គ្រួសារ រឺ អាជីវកម្ម

យើងទាំងអស់គ្នាចូលចិត្តញ៉ាំខគោ តែប្រាកដណាស់មិនដែលដឹងពីវិធីធ្វើវាឲមានរស់ជាតិឆ្ងាញ់ពិសារឡើយ! ដើម្បីធ្វើខគោ១ឆ្នាំង តើត្រូវមានគ្រឿងផ្សំអ្វីខ្លះ? តោះមកមើលពីវីធ្វើខគោ និងរបៀបរៀបចំគ្រឿងផ្សំទាំងអស់គ្នា!




គ្រឿងផ្សំ:M

1- សាច់គោ 0.5 Kg (សាច់មានសសៃវៀវ, សាច់បាង រឺ ពោះគោ រិតតែឆ្ងាញ់)។ កាត់ជាដុំតូចៗល្មម

2- បន្លែ: ការ៉ុត ២ម៉ើមធំៗ កាត់ជាដុំទ្រវែង, ជីរណា នាងវង & ខ្ទឹមបារាំងហាន់ជាសសៃៗ, ក្រូចឆ្មារ, ខ្ទឹមលីង។

3- រំដេង 50g បុកអោយម៉ត់

4- ប៉ូចកាក់ 5ផ្កា យកទៅរំលីងអោយឈ្ងុយ រួចបុកអោយម៉ត់

5- ម្ទេសឆ្អើរ 150g យកទៅត្រាំទឹក ចិញ្ច្រាមអោយម៉ត់ ហើយរំលីងជាមួយខ្លាញ់អោយក្រហម

6- គ្រឿងឆ្នាំងដី រឺ ហៅថា សាតេ 0,5កញ្ចប់ (អាចសួររកទិញនៅកន្លែងលក់គ្រឿងទេស ចាបហួយ)

7- ស្ករត្នោត 2 ស្លាបព្រាបាយ

8- ទឹកដោះគោខាប់ 3 ស្លាបព្រាបាយ

9- ទឹកត្រី 3 ស្លាបព្រាបាយ

10- អំបិល 0.5 ស្លាបព្រាបាយ

11- ទឹកប៉េងប៉ោះ 3 ស្លាបព្រាបាយ

12- ខ្លាញ់ 2 ស្លាបព្រាបាយ

វីធីធ្វើ:

ដាក់ខ្លាញ់ក្នុង ខ្ទះក្តៅរំលីង រំដេងអោយ ឈ្ងុយរួច ដាក់ទឹកប៉េងប៉ោះ កូរអោយសប់។ ដាក់សាច់ ប៉ូចកាក់ ម្ទេសឆ្អើរ គ្រឿងឆ្នាំងដី ស្ករត្នោត ទឹកត្រី និង អំបិលចូល ច្របល់អោយសប់ 1នាទី រូចចាក់ទឹកសមល្មមនឹងសាច់ រំងាស់អោយផុយ ពី1ម៉ោង ទៅ 1ម៉ោង30នាទី តាមប្រភេទសាច់។ ពេលរំងាស់ គួរប្រើភ្លើងកំរិតល្មម។ ពេលសាច់ជិតផុយ ដាក់ការ៉ុត និងទឹកដោះគោខាប់ចូលជាកាស្រេច។ ពេលដួសដាក់ចានញាំុ រោយជីរណា នាងវង & ខ្ទឹមបារាំងពីលើ រួចបន្ថែម ទឹកក្រូចឆ្មារ និង ខ្ទឹមលីង រឺថែមបន្លែផ្សេងៗ តាមការចូលចិត្ត។ អ្នកអាចញាំុខគោជាមួយនំប័ុង រឺ មី។