Header Ads

loading...
loading...

ការរួមភេទច្រើនពេកក៏នាំអោយគ្រោះថ្នាក់ដល់ជីវិតផងដែរ តើមានអ្វីខ្លះដែលជាផលប៉ះពាល់ពីរការរួមភេទច្រើននោះ?

បើទោះជាស្ត្រី ឬ បុរសប្រព្រឹត្តការរួម ភេទច្រើនពេកគឺសុទ្ធតែធ្វើឱ្យបាត់ បង់កម្លាំង ។ ពិតណាស់វានឹងធ្វើឱ្យរាងកាយ ចុះខ្សោយព្រមទាំងបង្កឱ្យមាន ស្មារតី មិនល្អ បណ្តាលឱ្យការចងចាំ និង សមត្ថភាពនៃការវិភាគត្រូវថយចុះ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។




– ប្រដាប់ភេទចុះខ្សោយ


ការរួមភេទជាបន្តបន្ទាប់ បើទោះអ្នកជាស្ត្រី ឬ បុរស គឺសុទ្ធតែធ្វើឱ្យបាត់ បង់កម្លាំង ហើយវាក៏នឹងធ្វើឱ្យការគ្រប់គ្រង ស្មារតីចេះតែអន់ថយ ។ ក្រៅពីនេះ ការរួមភេទច្រើនហួសក៏បណ្តាលឱ្យតួនាទីរបស់ប្រដាប់ភេទត្រូវបាក់កម្លាំង និង បាត់បង់សមត្ថភាពរបស់ខ្លួន ធ្វើឱ្យវាទៅជា “ ខ្សោយមុនអាយុ ” ។


– បង្កជាឧបសគ្គដល់មុខងារផ្លូវភេទ


បុរសតែងចូលចិត្ត “ ឡើងគ្រែ ” ម្តងហើយម្តងទៀត ដូច្នេះវានឹងជួយពន្យារការបញ្ចេញទឹកកាម ដោយសារថា ការរួមភេទលើកទីពីរក្នុងការ“ប្រយុទ្ធ”ម្តងៗនឹងមានរយៈ យូរជាងលើកទីមួយ ប៉ុន្តែប្រការនេះនឹងក្លាយទៅជាឧបសគ្គ នៅពេលអនាគតព្រោះថាវានឹងអាចធ្វើឱ្យការបញ្ចេញទឹក កាមរបស់បុរសមិនដំណើរការ រយៈពេលនៃការបញ្ចេញ ទឹកកាមយូរឬការឡើងគ្រែមិនទទួលបានអារម្មណ៍ស្រើប ស្រាល ៘


– ប្រដាប់ភេទមិនឡើង


បុរសបន្ទាប់ពីបានរួមភេទមួយរយៈមិនមានប្រតិកម្មបាន ន័យថា ក្រោយពីរួមភេទ និង ការសម្រាកមួយរយៈពេលខ្លី មិនមានអារម្មណ៍ចង់ រួមភេទទៀត ។ ដូច្នេះប្រសិនបើអ្នករួមភេទជាញឹកញាប់ច្រើនដង នឹងធ្វើឱ្យអ្នក មិនមានអារម្មណ៍ ផ្លូវភេទឡើងវិញឡើយ ហើយវាក៏ងាយនឹងបណ្តាលឱ្យមុខងារ ផ្លូវភេទចុះខ្សោយផងដែរ ។


– ធ្វើឱ្យចង្កេះចុករួយ


ប្រសិនបើបុរសឡើងគ្រែជាញឹកញាប់នឹងបណ្តាលឱ្យរលាកក្រពេញប្រូស្តាត រលាកថង់មេជីវិត និង ជំងឺផ្សេងៗទៀត ។ មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងធ្វើឱ្យ ប្រព័ន្ធប្រដាប់ភេទមិនមានភាពធូរស្រាល បង្កឱ្យចង្កេះឈឺ និង អាចមានឈាម ក្នុងទឹកកាម ។ ទាំងនេះដោយសារតែប្រដាប់ភេទត្រូវរងសម្ពាធខ្លាំង និង យូរ ។


– កម្រិតនៃភាពស្រើបស្រាលថយចុះ


បើទោះជាអ្នកជាបុរស ឬ ស្ត្រីមានការរួមភេទច្រើនដង ក្នុងមួយលើកនឹងធ្វើឱ្យភាពស្រើបស្រាល (សម្រាប់ ការរួមភេទលើកទីពីរទីបី ៘) ថយចុះ ។ ដូច្នេះប្រការនេះ នឹងបណ្តាលឱ្យមានផលប៉ះញល់ដល់ផ្លូវចិត្ត ដោយយល់ថាសមត្ថភាពផ្លូវភេទរបស់ខ្លួនអន់ ចុងក្រោយក៏នាំឱ្យមាន ឧបសគ្គដល់មុខងារផ្លូវភេទ ដោយសារ តែកត្តាផ្លូវចិត្ត និងស្មារតី។ ដូច្នេះហើយយើងដឹងច្បាស់ថា ការរួមភេទញឹកញាប់ពេក ច្រើនដងពេក នឹងមិនមានប្រយោជន៍ដល់សុខភាព នោះទេ ។ ភាពញឹកញាប់នោះក៏នឹងធ្វើឱ្យភាពស្រើបស្រាល មិនមានរយៈពេលយូរនោះដែរ ៕