រួមរក្ស័លុះក្ស័យ៖ សាហាវមែន! តារាចំរៀងកូន២ម្នាក់ រួមរក្ស័ជាមួយសង្សារលួចលាក់ រហូតស្លាប់ខ្លួន……….
វៀតណាម៖ បុរសម្នាក់ដែលគេស្គាល់ថា ជាតារាចំរៀង តាមភោជនីយដ្ឋាន បានសំលាប់នារីស្រស់ស្អាតម្នាក់ នៅពេលដែលកំពុងរួមរក្ស័ជាមួយគ្នា។ តាមប្រភពពត៌មាន បានអោយដឹងថា នាងរងគ្រោះដែល បានបាត់បង់ជីវិត នោះមាន ឈ្មោះថា Thi Hang អាយុ ២៧ឆ្នាំ និង ជនល្មើសមានឈ្មោះថា Nguyen Huu Chinh អាយុ ៣៤ឆ្នាំ។ តាមការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ ក្រុមប៉ូលីស បានរកឃើញថា នៅយប់ថ្ងៃទី ១៣ ខែធ្នូ ២០១៣ ពួកគេទាំង២នាក់ បានរួមរក្ស័ជាមួយគ្នា នៅក្នុងសណ្ឋាគារ មួយកន្លែង ក្នុងតំបន់ Chiem Hoa ហើយជនល្មើស ក៍បានប្រើប្រាស់ គ្រឿងញៀន ប្រភេទម៉ាទឹកកក មុនពេលរួមភេទផងដែរ។
ហើយពេលដែលពួកគេ កំពុងរួមភេទជាមួយគ្នា ជនល្មើសក៍បាន ទាញយកកូនកាំបិត ចាក់សំលាប់ នារីជាសង្សារ លួចលាក់នោះ ដេកស្លាប់ទាំង អាក្រាតកាយ បន្ទាប់មកក៍រត់គេចខ្លួន បាត់ស្រមោលតែម្តង។
ប្រភពពត៌មាន បានអោយដឹងទៀតថា ជនល្មើសបាន រៀបការតាំង ពីឆ្នាំ ២០០៦ មកម្លេះ ហើយគេក៍មាន កូនស្រីចំនួន២នាក់ផងដែរ ចំណែកឯនារីរងគ្រោះគឺជាសង្សារ លួចលាក់ពីប្រពន្ធ ដែលធ្លាប់បានរួមរក្ស័ជាមួយគ្នា អស់ជាច្រើនឆ្នាំមកដែរ។ ពេលនេះជនល្មើសត្រូវប៉ូលីស ឃាត់ខ្លួន នឹងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់៕
Post a Comment