លោកគ្រូបង្រៀនសាសនាម្នាក់បង្ខំក្មេងស្រីអាយុ 23 ឆ្នាំរំលោភ ប៉ុន្តែត្រូវនាងកាត់ដាច់ប្រដាប់ភេទប្រមាណ 90%
ឥណ្ឌា៖ដោយយោងតាមសារព័ត៌មាន «Indian Time» បានផ្សាយថា ក្នុងរដ្ឋ Kerala មានក្មេងស្រីម្នាក់អាយុ23 ឆ្នាំ បានតស៊ូតបតប្រឆាំងនឹងការចាប់រំលោភពីសំណាក់លោកគ្រូបង្រៀនសាសនាម្នាក់ ដោយយកកាំបិតកាត់ផ្តាច់ប្រដាប់ភេទលោកគ្រូម្នាក់នោះ ។ លោក Vijay Kalalabang Pinalayi ប្រធានរដ្ឋមន្ត្រីនៃរដ្ឋKerala បានសរសើរដល់ក្មេងស្រីថា “ក្លាហាន” ។
ឪពុករបស់ក្មេងស្រីមានជំងឺដេកសម្រាកនៅគ្រែអស់រយៈពេលជាច្រើនឆ្នាំ ចំណែកម្តាយតែងតែអញ្ជើញលោកគ្រូបង្រៀនសាសនាមកដល់ផ្ទះ ដើម្បីធ្វើពិធីបន់ស្រន់ដល់ព្រះជាម្ចាស់ ។ ក្មេងស្រីបាននិយាយថា នាងត្រូវបានប្រទូស្តកេរ្តិ៍ខ្មាសដោយលោកគ្រូម្នាក់នោះ តាំងពីមិនទាន់ពេញវ័យមកម្ល៉េះ ហើយថែមទាំងប្រាប់ទៅម្តាយ ប៉ុន្តែម្តាយក្មេងមិនយកចិត្តទុកដាក់ថាជារឿងសំខាន់ ។ នៅយប់ថ្ងៃទី 19 ខែឧសភា ក្មេងស្រីបានជួបប្រទះនឹងសកម្មភាពដ៏អាក្រក់(រំលោភ)ធើ្វឡើងដោយលោកគ្រូសាសនា នាងបានយកកាំបិតដែលលាក់ទុកក្រោមខ្នើយ កាត់ផ្តាច់លើប្រដាប់ភេទ បន្ទាប់មកទូរស័ព្ទប្តឹងប៉ូលីស។
ក្រុមគ្រូពេទ្យបាននិយាយថា ប្រដាប់ភេទរបស់លោកគ្រូបានដាច់ 90% ដោយគ្មានមធ្យោបាយដេរភ្ជាប់ឡើងវិញ ខណៈពេលនេះអាចជួយបានត្រឹមឃាត់ឈាម និងបង្កើតបំពង់តម្រង់នោមថ្មី ។
ប្រភព: read25.com
Post a Comment