Header Ads

loading...
loading...

គីមីពេក ! ប្រជាជនវៀតណាម មិនហូបបន្លែ ផ្លែឈើក្នុងស្រុកទេ ធ្វើអោយ...................

ប្រទេសវៀតណាម ​នៅពេលនេះ កាន់តែចំណាយ លុយច្រើន ឡើងៗ បន្ថែមទៀត ពោលគឺ​ដល់ទៅចំនួន​ប្រហែល ១៦៤លាន​ដុល្លារអាមេរិក ​ទៅ​លើបន្លែ​ក៏ដូចជា​ផ្លែឈើ ដែលធ្វើ​ការនាំចូលពី​ក្រៅប្រទេស​..


នៅក្នុងរយៈពេល​តែពីរខែដំបូង​នៃឆ្នាំ២០១៧​នេះប៉ុណ្ណោះ ហើយ ចំនួននេះ​បានកើនឡើង​​ដល់ទៅ​ ៥៥ភាគរយ បើធៀបនឹង ពេល ដូចគ្នានៅឆ្នាំ២០១៦ ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ ព័ត៌មានចិន ស៊ិនហួរ នៅ ​ថ្ងៃ​អង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧ ។

គេសង្កេតឃើញថា​ប្រជាជនវៀតណាម​ពីមួយឆ្នាំទៅមួយឆ្នាំ​កាន់តែមាន​ទំនោរ​ទៅរកបន្លែ-ផ្លែឈើ​ដែលនាំចូល​ពីបរទេស​ជាពិសេសចិន​និងថៃតែម្តង​ ជាជាងការទិញផលិត​ក្នុងស្រុក​របស់ខ្លួន ពីព្រោះតែ​បញ្ហានៃការ​ប្រើប្រាស់ថ្នាំគីមី​ច្រើនលើស​លប់ហួស​កំណត់ ដោយ​ហេតុ​តែចង់​បាន​ផលចំណេញ​ច្រើន​​​រហូត​បង្ក​​ជា​ផល​ប៉ះ​ពាល់​​ធ្ងន់ធ្ងរ​ដល់​​សុខភាព​​​អ្នក​បរិភោគ។

ប្រទេសវៀតណាម​បានចំណាយ​ប្រាក់ជាង​ ៨២លានដុល្លារ ដើម្បីនាំចូល​បន្លែ និងផ្លែឈើពី​ប្រទេសថៃ​កាលពី​ខែមករា​ និងកុម្ភៈ​​កន្លងទៅ ដោយប្រជាជាតិ​អាស៊ាន​ដែលនៅក្បែរខាង​មួយនេះ​ទទួលបន្ទុកដល់​ទៅ​ ៥០ភាគរយ​នៃបន្លែ-ផ្លែឈើ​នាំចូលទៅកាន់​វៀតណាម។ ដោយ​ឡែក​​ប្រទេសចិន​បានឈរនៅលេខរៀង​ទីពីរ​ជាមួយចំណែក​១៩ភាគរយ និងតាមពី​ក្រោយដោយ​មីយ៉ាន់ម៉ា (០៩ភាគរយ) និង​​សហរដ្ឋ​អាមេរិក (០៨ភាគរយ)។

គួរបញ្ជាក់ថា​ទោះបីជាមាន​ឈ្មោះថា​ ជាប្រទេសដើរ​ដោយវិស័យ​ឧស្សាហកម្ម​យ៉ាងណាក្តី វៀតណាម​បានបង្កើនការ​ចំណាយយ៉ាងច្រើន​​សន្ធឹកសន្ធាប់​ ទៅលើការ​នាំចូលបន្លែព្រម​ទាំងផ្លែឈើ។ តួយ៉ាងកាល​ពីឆ្នាំ២០១៦ ប្រទេសអាស៊ាន​មួយនេះបានចាយ​លុយប្រមាណ ៩២៥​ដុល្លារ​សហរដ្ឋអាមេរិក​លើផលិតផល​ទាំងនេះ ដោយវា​បានកើនជិត​៥០ភាគរយធៀប​នឹងឆ្នាំ២០១៥៕

ប្រភព៖ ហ្វ្រេសញ៉ូ