អនិច្ចារ! ស្លាប់ទាំងកូននៅក្នុងផ្ទៃពេលសម្រាលកូននៅមន្ទីរពេទ្យជប៉ុន! (វីឌីអូណ)
(ភ្នំពេញ) ៖ ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែដែលក្រុមគ្រួសារដឹកមកត្រៀមសម្រាលកូននៅមន្ទីរពេទ្យជប៉ុនបានស្លាប់ទាំងម្ដាយនិងកូនក្នុងផ្ទៃដោយមិនទាន់ដឹងមូលហេតុ។ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរជប៉ុនស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញកាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៧ ។
ប្រភពព័ត៌មានបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ឈៀសារិនអាយុ៣០ឆ្នាំជាកម្មការិនីរោងចក្រម្ដុំអង្គស្នួល។ ចំណែកបុរសជាប្តីឈ្មោះ ជូភារ៉ាអាយុ៣៤ឆ្នាំមុខរបរការងារសហជីពអ្នកទាំង២មានទីលំនៅភូមិក្រាំងម្កាក់ឃុំត្រពាំងស្វាយស្រុកអង្គស្នួលខេត្តកណ្ដាលនិងមានកូនប្រុស២នាក់ម្នាក់អាយុ១០ឆ្នាំនិងម្នាក់ទៀតអាយុ៨ឆ្នាំ។
បើតាមសម្ដីឪពុកស្ត្រីរងគ្រោះនិងបុរសជាស្វាមីបានឲ្យដឹងថាស្ត្រីរងគ្រោះគឺពុំមានអាការៈអ្វីធ្ងន់ធ្ងន់នោះទេដោយសារជិតដល់ថ្ងៃសម្រាលកូនទើបក្រុមគ្រួសារគាត់បាននាំស្ត្រីជាប្រពន្ធមកសម្រាកនៅមន្ទីរពេទ្យជប៉ុនដើម្បីត្រៀមសម្រាលកូន។
បុរសជាប្ដីបានលើកឡើងថាប្រពន្ធនិងកូនរបស់គាត់ដែលបានស្លាប់ទាំង២នាក់នៅក្នុងមន្ទីរពេទ្យគឺដោយសារការខ្វះការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យនេះ។
តែទោះជាយ៉ាងនេះគ្រាន់តែជាការលើកឡើងតែម្ខាងរបស់ភាគីរងគ្រោះដោយសារគេហទំព័រសារព័ត៌រស្មីកម្ពុជាមានមិនទាន់សុំការបំភ្លឺពីប្រធានមន្ទីរពេទ្យជប៉ុនពាក់ព័ន្ធនិងករណីនេះបាននៅឡើយ។សារព័ត៌មានរង់ចាំទទួលការបកស្រាយគ្រប់បែបយ៉ាងដើម្បីឲ្យមហាជនបានដឹងពីព័ត៌មាននេះកាន់តែច្បាស់៕
អត្ថបទ៖ រស្មីកម្ពុជា
Post a Comment