អស្ចារ្យណាស់! សេដ្ឋីចិនម្នាក់! ចំណាយប្រាក់ជាច្រើនដើម្បីជួលគេឆ្លាក់តោដ៏ធំពីដើមគ្រញូង (អស់រយៈពេល៣ឆ្នាំ)
យើងគ្រប់គ្នាដឹងហើយថាអ្នកមានមានលុយច្រើននៅមិនសុខនោះទេ។មហាសេដ្ធីតែងតែរកនឹកឃើញធ្វើអ្វីប្លែកៗដើម្បីបង្អួតពីភាពអស្ចារ្យ របស់ខ្លួនជាពិសេសនៅប្រទេសចិនតែម្ដង។
ជាក់ស្ដែងដូចដែលយើងបានឃើញស្រាប់អំពីចម្លាក់សត្វតោដ៏ធំមហិមាត្រូវបានគេឆ្លាក់ចេញពីដើមគ្រញូងតែមួយដើមប៉ុណ្ណោះ។ចម្លាក់តោដែលមានប្រវែងជាង១៤ម៉ែត្រ ទទឹង៤ម៉ែត្រនិងកម្ពស់ជាង៥ម៉ែត្រ វាអាចអោយគ្រប់គ្នានឹកស្រមៃបានថាដើមគ្រញូងមួយដើមនេះមានអាយុមិនតិចឆ្នាំនោះទេទំរាំរក្សាទំហំបានធំដូច្នេះ។
សូមបញ្ជាក់ថាចម្លាក់តោមួយនេះចំណាយពេលឆ្លាក់រហូតដល់បីឆ្នាំដែលជាកម្មសិទ្ធរបស់មហាសេដ្ធីចិនម្នាក់ ប៉ុន្តែវាឆ្លាក់ឡើងនៅប្រទេសមីយ៉ាន់ម៉ាដែលជាកន្លែងកំណើតរបស់ដើមគ្រញូងនេះមុននឹងវាវិវត្តន៍ទៅជាសត្វតោនឹងត្រូវបានគេដឹកយកទៅតាំងនៅប្រទេសចិន៕
ប្រភព៖ Twistedsifter
Post a Comment