Header Ads

loading...
loading...

គូស្នេហ៍ជនជាតិរុស្ស៊ីមួយគូ រួមភេទនៅលើម៉ូតូកង់បី បង្កការផ្ទុះកំហឹងពេញប្រទេសថៃ ពេលនេះចាប់បានហើយ (មានវីដេអូ)

ថៃ៖ វីដេអូថតចេញពីក្នុងរថយន្ត កំពុងធ្វើដំណើរតាមផ្លូវ ពីក្រោយម៉ូតូកង់បីមួយគ្រឿង ក្នុងតំបន់ឆ្នេរសមុទ្រ Karon ប្រទេសថៃ បានធ្វើឲ្យប្រជាជនថៃផ្ទុះកំហឹងគ្រប់គ្នា ដោយសារជនបរទេស ២នាក់ បានរួមភេទនៅលើម៉ូតូកង់បីនោះ ដោយគ្មានខ្មាសអៀនអី្វបន្តិចសោះ។

វីដេអូរយៈពេលប្រមាណ ២៨វិនាទីនេះ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុកឈ្មោះ Sornchai Uadsree កាលពីយប់ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០១៧ អមដោយអក្សរសរសេរភ្ជាប់មកថា “ចាំទៅដល់សណ្ឋាគារសិនទៅមិនបានទេអី? តើពួកគេពិតជាមិនអាចចាំបានមែនឬ” ហើយវាបានល្បីនិងរីករាលដាលពេញបណ្តាញសង្គម ក្នុងរយៈពេលមួយយប់ប៉ុណ្ណោះ។

ក្រោយពីមានការបង្ហោះវីដេអូនេះរួច ប្រជាជនថៃបានផ្ទុះកំហឹងយ៉ាងខ្លាំងទៅលើគូស្នេហ៍មួយគូនោះ ហើយថារឿងរ៉ាវបែបនេះមិនគួរឲ្យកើតមានឡើងឡើយ។

ប៉ូលិសនៅក្នុងតំបន់ឆ្នេរសមុទ្រ Karon បានថ្លែងថា ពួកគេមិនបានដឹងពីវីដេអូ បែកធ្លាយនេះទេ។ ក្រោយពីមានការរាយការណ៍ទៅប៉ូលិសរួច ប៉ូលិសបានតាមដានស្វែងរកម៉ូតូកង់បី ដែលដឹកជនបរទេសទាំង២នាក់នោះ តាមរយៈស្លាកលេខម៉ូតូ ទើបឈានដល់ការឃាត់ខ្លួនគូស្នេហ៍ខាងលើ ដែលជាជនជាតិរុស្ស៊ី។ ប៉ូលិសបានរកឃើញពួកគេនៅល្ងាចថ្ងៃអាទិត្យ ប៉ុន្តែបដិសេធមិនប្រាប់ពីអត្តសញ្ញាណលម្អិតឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា ពួកគេទាំង២នាក់ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទ ប្រព្រឹត្តិអំពើមិនសមរម្យនៅទីសាធារណៈ ដែលចាត់ទុកថាខុសច្បាប់ និងពិន័យជាប្រាក់ម្នាក់ ៥០០បាត។ គួរបញ្ជាក់ថា មន្រ្តីប៉ូលិសបានធ្វើការពន្យល់ណែនាំដល់ពួកគេទាំង២នាក់អំពីវប្បធម៌ថៃ សូម្បីតែការដោះអាវនៅទីសាធារណៈ ក៏ជារឿងមិនសមរម្យផងដែរ ដូច្នេះហើយទើបពួកគេមានទោសយ៉ាងដូច្នេះ៕

ប្រភព៖ Kampu-News