ពិតជាមិនធម្មតាមែន! ឈុតថ្មីរបស់ មាន សូនីតា ច្នៃម៉ូតថ្មីចម្រុះគ្នា មានទាំងបុរាណ និងសម័យ
ភ្នំពេញ៖ តារាសម្តែងរូបស្អាត និងគ្រប់គ្នាបានស្គាល់នាងថាគឺជា «រាជនីក្រមា» កញ្ញា មាន សូនីតា បានធ្វើឱ្យមានការភ្ញាក់ផ្អើលថ្មីទៀតហើយ បន្ទាប់ពីនាងបានបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់ ដែលមានការរចនាម៉ូតយ៉ាងថ្មីមួយឈុត។
ម៉ូតសម្លៀកបំពាក់ថ្មី ដែលទើបតែបានបញ្ចេញមកនេះ ត្រូវបានកញ្ញា មាន សូនីតា ស្លៀកចូលរួមនៅក្នុងកម្មវិធីមួយ ដែលបានប្រារព្ធ ធ្វើឡើងនៅក្នុងទីតាំងផ្សារទំនើប Aeon កាលពីល្ងាចថ្ងៃទី២៧ឧសភា កន្លងទៅនេះ។
ក្នុងនោះដែរយើងឃើញថា មានការរចនាឡើងដោយមានម៉ូតបុរាណ លាយសម័យកែច្នៃចូលគ្នាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង និងមានភាពទាក់ទាញមិនធ្លាប់មានពីមុន៕
ចង់ដឹងថាមួយឈុតនេះរបស់កញ្ញា មាន សូនីតា មានភាពស្រស់ស្អាត និងទាក់ទាញយ៉ាងណាខ្លះនោះ ទស្សនាកម្រងរូបភាពស្អាតៗដូចខាងក្រោមនេះ៖
ប្រភព៖ ខ្មែរឡូត
Post a Comment