ហួសចិត្ត៖ រៀបការតាំងពីឆ្នាំ២០១០ មិនដែលរួមភេទជាមួយគ្នាបានម្តង ព្រោះតែទើសក្បាលពោះ(មានវីឌីអូ)
គូរស្វាមីភរិយាមួយគូររវាង លោក Lin Yue និងអ្នកស្រី Deng Yang បានរៀបការជាមួយគ្នាអស់រយៈកាល៦ឆ្នាំមកហើយ គឺតាំងពីឆ្នាំ២០១០មកម្ល៉េស ប៉ុន្តែពួកគេទាំងពីរនាក់ពុំដែលបានរួមភេទជាមួយគ្នាបានម្តងឡើយ។ ចាប់តាំងពីពួកគេម្នាក់ៗមានរូបរាងធាត់ខ្លាំងពេក សរុបប្តីប្រពន្ធទាំងពីរនាក់នេះបូកចូលគ្នា គឺមានទម្ងន់រហូតទៅដល់៤០០គីឡូក្រាមឯណោះ។
លោក Lin Yue ដែលជាប្តីគឺមានកម្ពស់ត្រឹមតែ១៦៣សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈដែលទំហំនៃចង្កេះរបស់លោកមានប្រវែងរហូតទៅដល់ ១៦០សង់ទីម៉ែត្រដែលវាមានប្រវែងប្រកៀកនឹងកម្ពស់របស់លោកទៅហើយ។ ចំនែកឯអ្នកស្រី Deng Yang ជាប្រពន្ធវិញមានកម្ពស់ត្រឹមតែ១៦០សង់ទីម៉ែត្រ ប៉ុន្តែមានចង្កេះធំរហូតដល់ទៅ១៧០សង់ទីម៉ែត្រគឺវាលើសកម្ពស់ដងខ្លួនដល់ទៅ១០សង់ទីម៉ែត្រថែមទៀតកាលពីឆ្នាំ២០១៥។ ប្តីប្រពន្ធមានរូបរាងធាត់ទាំងពីរនាក់ ពួកគេពិតជាមានក្តីប្រាថ្នាចង់បានកូនបង្កើតមួយដោយខ្លួនឯង ដោយពួកគេបានប្តេជ្ញាថា នឹងព្យាយាមរកគ្រប់វិធីដើម្បីសម្រកទម្ងន់ឲ្យបានជោគជ័យ ដើម្បីពួកគេអាចរួមរស់ជាមួយគ្នាដូចគូរស្វាមីដទៃផ្សេងទៀតបាន។
លោក Lin និងអ្នកស្រីDeng មានក្តីសង្ឃឹមមួយថា ពួកគេនឹងធ្វើការផ្លាស់ប្តូរការរស់នៅរបស់ពួកគេឲ្យកាន់តែប្រសើរជាងនេះ ដោយពួកគេធ្លាប់បាននាំគ្នាធ្វើដំណើរឆ្លងកាត់ចម្ងាយផ្លូវប្រមាណ១៧០០ម៉ាយ ពីSichuan ទៅ Jilin ភាគខាងជើងប្រទេសចិនដើម្បីរកកន្លែងព្យាបាលសម្រក់ទម្ងន់។
អ្នកស្រី Deng បាននិយាយថា ពួកគេពិតជាចង់ក្លាយទៅជាឪពុកម្តាយខ្លាំងណាស់ ហើយការតាំងចិត្តបែបនេះបានធ្វើឲ្យពួកគាត់ប្រើមធ្យោបាយគ្រប់វិធីដើម្បីទទួលបានការសម្រក់ទម្ងន់បានជោគជ័យ។ ប្តីប្រពន្ធទាំងពីរអ្នកជឿជាក់ថា នឹងមានប្រសិទ្ធភាពខ្ពស់ ព្រោះកាលពីប៉ុន្មានខែមុន មានគេអាចសម្រក់ទម្ងន់តាមរយៈការវះកាត់៕
ប្រភព៖cool1007
Post a Comment