នេះជាមេខ្លោងទិញក្រលៀនមនុស្ស! ស្គាល់ហើយឬនៅបងប្អូន?
រាជធានីភ្នំពេញ ៖ សេក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យប្រុស-ស្រី២នាក់ (ម្នាក់ជាមេខ្លោង និងម្នាក់ទៀតជាអ្នកគួកជេរ) រកមនុស្ស ក្នុងករណីជួញដូរក្រលៀន ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន កាលពីថ្ងៃទី២៤ ឧសភា ។
ប្រភពឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះឡាច ម៉េងហុង ភេទប្រុស អាយុ៣៤ឆ្នាំ (ជាមេខ្លោង) មានទីលំនៅក្នុងភូមិព្រែកឯក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះអើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។
ទាក់ទិនការឃាត់ខ្លួនសង្ស័យទាំង២នាក់នេះ ដោយសារកន្លងទៅ ការិយាល័យធ្លាប់បានទទួលពាក្យបណ្តឹងជាញឹកញាប់ ករណីមានជនល្មើសមួយក្រុម រកស៊ីជួញដូរក្រលៀន ក្នុងរូបភាពនាំមនុស្សពីស្រុកខ្មែរ ទៅដោះដូរនៅប្រទេសឥណ្ឌា ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២៤ ឧសភា ឃាត់ខ្លួនស្ត្រីម្នាក់ នៅខាងក្រោយផ្សារឯករាជ្យ២ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះវេលាម៉ោងជា៧យប់ថ្ងៃដដែល ចាប់បានម្នាក់ទៀតប្រុសជាមេខ្លោង នៅម្តុំស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា ពួកគេគឺជាអ្នកជួញដូរក្រលៀនពិតប្រាកដមែន ។
ប្រភព៖ Koh Santepheap
Post a Comment