Header Ads

loading...
loading...

ហេតុផល ៦យ៉ាង​ធ្វើ​ឲ្យ​អ្នកធ្លាក់ដុំឈាម​ក្នុង​ពេល​កំពុង​មាន​រដូវ

ការ​ធ្លាក់​ដុំ​ឈាម​ក្នុង​ពេល​មក​រដូវ ជា​រឿង​មួយ​ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​ជួប​ប្រទះ​នៅ​ពេល​ពួក​គេ​សម្រាលកូន​រួច​។ ការ​ពិត ការ​ធ្លាក់​ដុំ​ឈាម​ក្នុង​ពេល​មក​រដូវ​ជា​រឿង​មួយ​ធម្មតា បើ​ទោះបីជា​ដុំ​ឈាម​នោះ​ធំ​ក៏​ដោយ​។ទោះបីជា​ការ​ធ្លាក់​ដុំ​ឈាម​ជា​រឿង​មួយ​ធម្មតា ប៉ុន្តែ​ចំណុច​សំខាន់​ត្រូវ​ដឹង នៅ​ពេល​កើត​មាន​បញ្ហា​នៅ​ពីក្រោយ​ខ្នង​៖


បុព្វហេតុ​ដែល​ធ្វើ​ឲ​ធ្លាក់​ដុំ​ឈាម​ក្នុង​កំឡុង​ពេល​មក​រដូវ៖ជា​ធម្មតា​ឈាម​ជា​អ្នកប្រឆាំង​នឹង​ការ​កកស្ទះ ដែល​មាន​ជាតិ​អន្ធិល​របស់​ឈាម ហើយ​មិន​ធ្វើ​ឲ​កើតជា​ដុំ​ឈាម ប៉ុន្តែ​ពេល​ខ្លះ​នៅ​ពេល​លំហូរ​ឈាម​ច្រើន​ខ្លាំង​ពេក ធ្វើ​ឲ​អ្នកប្រឆាំង​នឹង​ការ​កកស្ទះ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើការ ដូច្នេះ​ធ្វើ​ឲ​ដុំ​ឈាម​កើត​មាន​ឡើង​។ ទោះបីជា​យ៉ាង​ក៏​ដោយ វា​ជា​រឿង​មួយ​ធម្មតា​ប៉ុណ្ណោះ​។ហេតុផល​មួយ​ដែល​មិន​ច្បាស់លាស់​បាន​បង្ហាញ​ថា ដុំ​ឈាម​បាន​ក្លាយជា​ក្តី​បារម្ភ នៅ​ពេល​ដុំ​ឈាម​កាន់តែ​ធំ​ឡើង​ៗ ធំ​ជាង​កណ្តាប់ដៃ​មនុស្ស​ស្រី​, បាន​ធ្លាក់​មក​ច្រើន​នៅ​ពេល​មក​រដូវ​, ក្រោយ​ពេល​មក​រដូវ នឹង​មានការ​ឈឺចាប់​។

ដុំ​គីស​ក្នុង​អូវែ៖ដុំ​គីស​ក្នុង​អូវែ​ជា​បញ្ហា​អរ​ម៉ូ​ន​មួយ​របស់​ស្ត្រី​។ នៅ​ពេល​ស្ត្រី​ទទួល​រង​គ្រោះ​ដោយសារ​ដុំ​គីស​ក្នុង​អូវែ បង្ហាញ​ថា​សមាមាត្រ​រវាង​អរ​ម៉ូ​ន​ភេទស្ត្រី​, អរ​ម៉ូ​ន​អឺស​ស្ត្រូ​សែន និង​អរ​ម៉ូ​ន​ប្រូ​ហ្គេ​ស្តេ​រ៉ូ​ន​ត្រូវ​បាន​រាំងស្ទះ​។ ភាព​រាំងស្ទះ​នេះ​បណ្តាល​ឲ​មាន​រដូវ​មិន​ទៀងទាត់ និង​ធ្វើ​ឲ​មាន​ឈាម​ធ្លាក់​ច្រើន រួម​ជាមួយ​ដុំ​ឈាម​។

អង់​ដូ​មី៖ស្រទាប់​ខាងក្នុង​នៃ​ស្បូន ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​អង់​ដូ​មី​ទ្រី​ម​, ចាប់ផ្តើម​លូតលាស់​ចេញ​មក​ក្រៅ​ស្បូន វា​ត្រូវ​បាន​គេ​ឲ​ឈ្មោះ​ថា អង់​ដូ​មី​។ ភ្នាស​ស្លេស្ម​នេះ​ដើរតួ​នាទី​ដូច​ជា​ភ្នាស​ស្លេស្ម​ធម្មតា​របស់​អង់​ដូ​មី​ទ្រី​ម ហើយ​ចាប់ផ្តើម​ធ្លាក់ឈាម​ក្នុង​ពេល​មក​រដូវ​។ស្រទាប់​នេះ​ចេញ​មក​ជា​លក្ខណៈ​ដុំ​មូល​ៗ​ដែល​មើលទៅ​ដូច​ជា​ដុំ​ធំ​ៗ​ចេញ​មក​នៅ​ពេល​មាន​រដូវ​។ អង់​ដូ​មី​ក៏​ធ្វើ​ឲ​មានការ​ឈឺចាប់​ផង​ដែរ​។

ដុំ​សាច់​ក្នុង​ស្បូន៖ជា​ទូទៅ ដុំ​សាច់​ក្នុង​ស្បូន​កើតឡើង​នៅ​ពេល​ចាប់ផ្តើម​កំពុង​តែ​មានកូន​។ យោង​តាម​ការប្រមាណ​មើល ១​ភាគ ៥​នៃ​ស្ត្រី​មាន​ដុំ​សាច់​ក្នុង​ស្បូន​។ ដំណឹង​ល្អ​មួយ​គឺ ដុំ​សាច់​ក្នុង​ស្បូន​ជា​ដុំ​សាច់​ស្លូត​។ ដុំ​សាច់​មាន​ដុះ​នៅ​ក្នុង​ប្រហោង​ស្បូន ឬ​នៅ​លើ​ស្បូន​។

ដុំ​សាច់​អាច​ជា​ដុំ​សាច់​ដែល​តូច​បំផុត អាច​មើលឃើញ​ដោយ​ប្រើ​ឧ​បករ​ណ៏​មីក្រូ​ស្កុប ប៉ុន្តែ​វា​នៅ​តែ​លូតលាស់​យឺត​ៗ​រហូត​ដល់​ស្ត្រី​មក​រដូវ ហើយ​វា​នឹង​ក្លាយជា​ដុំ​ធំ​ក្រោយ ១​រយៈ​ទៀត​។ ជា​ទូទៅ ដុំ​សាច់​ច្រើន​ជាង​មួយ​ដែល​បាន​ដុះ​នៅ​ក្នុង​ស្បូន​ស្ត្រី​។ ដុំ​សាច់​ទាំងនេះ​ងាយ​នឹង​ប៉ះពាល់​ដល់​អរ​ម៉ូ​ន​អឺស​ស្ត្រូ​សេន​។ ក្នុង​ពេល​កំពុង​មាន​រដូវ នៅ​ពេល​កម្រិត​នៃ​អរ​ម៉ូ​ន​អឺស​ស្ត្រូ​សែន​របស់​ស្ត្រី​លូតលាស់​ឡើង​, ដុំ​សាច់​ទាំងនេះ​ក៏​លូតលាស់​ឡើង​ផង​ដែរ ហើយ​ការ​លូតលាស់​របស់​វា​ធ្វើ​ឲ​មាន​លំហូរ​ឈាម​មក​ច្រើន​ជាមួយនឹង​ដុំ​ឈាម​ធំ​ៗ​។

ដុំ​សាច់​តូច​ៗ៖ដុំ​សាច់​តូច​ៗ​ដែល​ដុះ​នៅ​លើ​ស្បូន​ធ្វើ​ឲ​ប្រហោង​ស្បូន​ប៉ោង​ឡើង​។ ប្រសិនបើ​ដុំ​សាច់​ទាំងនេះ​ដុះ​កាន់តែ​ធំ​ឡើង​ៗ វា​នឹង​រារាំង​ការ​លំហូរ​ឈាម​ចេញពី​ស្បូន​នៅ​ពេល​មាន​រដូវ​។

កត្តា​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ៖កត្តា​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​នៅ​ក្នុង​រាង​កាយ​អាច​ប៉ះពាល់​ដល់​សមតុល្យ​រវាង​អរ​ម៉ូ​ន​ភេទ​ទាំង ២​របស់​ស្ត្រី ហើយ​ក៏​អាច​បណ្តាល​ឲ​ធ្លាក់​ដុំ​ឈាម​ក្នុង​ពេល​មក​រដូវ​។កត្តា​ទាំងនេះ​រួម​មាន​៖ ការ​ឡើង​ទម្ងន់ និង​ការ​ស្រក​ទម្ងន់​ភ្លាម​ៗ, ប្រើ​ថ្នាំ​កម្លាំង​, មាន​បំ​លាស់​ប្តូរ​កម្រិត​អរ​ម៉ូ​ន​ដោយសារ​អស់​រដូវ​, ប្រើ​ឱសថ​ការពារ​មិន​ឲ​មានកូន ឬ​បញ្ហា​មានកូន​…​។

ស្បូន​រីក​ធំ៖ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ទំហំ​នៃ​ស្បូន​ចាប់ផ្តើម​រីក​ធំ​ឡើង ដើម្បី​ផ្ទុក​ការ​លូតលាស់​របស់​ទារក​។ ក្រោយ​ពេល​សម្រាល​រួច ស្បូន​ចាប់ផ្តើម​រួម​តូច​ទៅ​ភាព​ដើម​វិញ​។ ពេល​ខ្លះ នៅ​ពេល​ស្បូន​មិន​រួម​តូច​ទៅ​រូបរាង និង​ទំហំ​ដូច​ដើម​ទេ បណ្តាល​ឲ​មាន​បរិមាណ​ឈាម​ច្រើន​នៅ​ក្នុង​ស្បូន​។ ឈាម​នេះ​នឹង​ក្លាយជា​ដុំ​ឈាម​នៅ​ខាងក្នុង​ស្បូន មុន​ពេល​ធ្លាក់​ចេញ​មក ហើយ​លទ្ធផល​ដុំ​ឈាម​នឹង​កាន់តែ​ធំ​ឡើង​ក្នុង​ពេល​មក​រដូវ​។ ប្រសិនបើ​ការ​ធ្លាក់​ដុំ​ឈាម​ក្លាយជា​ភាព​ឈឺចាប់ គួរតែ​ទៅ​ជួបនឹង​អ្នកជំនាញ​ដើម្បី​រក​មើល​ភាព​មិន​ប្រក្រតី​៕

ប្រភព៖ everyday