សូមជួយស៊ែរឲបងប្អូនបានដឹង និងប្រុងប្រយ័ត្នផង៖ ការញ៉ាំបង្គារជាមួយនឹងទឹកក្រូចអាចធ្វើឱ្យស្លាប់បាន
បើយោងតាមលោកគ្រូពេទ្យជំនាញខាងសុខភាពបាននិយាយថាបង្គារមានផ្ទុកនូវសារជាតិគីមីអាសេនិចប្រភេទ៥ជាច្រើន (សារជាតិនេះមិនធ្វើឱ្យរាងកាយរបស់អ្នកពុលបានឡើយ)។ បើទោះជាយ៉ាងណាក៏ដោយតែនៅពេលដែលអ្នកទទួលទានវាជាមួយនឹងបន្លែសម្បូរទៅដោយវីតាមីនC ឬក៏បរិភោគផ្លែឈើដែលមានផ្ទុកនូវវីតាមីន C ភ្លាមៗក្រោយពីញ៉ាំបង្គារវាអាចក្លាយជាថ្នាំបំពុលអ្នកបាន។
មានបងប្រុសម្នាក់បានប្រាស់ពីបទពិសោធន៍របស់គាត់ឱ្យយើងដឹងថា៖
បង្គារគឺជាប្រភេទអាហារសមុទ្រដែលរូបគាត់ចូលចិត្តខ្លាំងបំផុត ប៉ុន្តែមានម្តងនោះវាបានធ្វើឱ្យរូបគាត់ស្ទើរតែបាត់បង់ជីវិតដោយសារវា។
នៅពេលនោះគឺ រូបគាត់និងមិត្តភក្តិរបស់គាត់បានធ្វើដំណើរទៅកាន់មាត់សមុទ្រ ក្នុងពេលដំណើរកម្សាន្ត ហើយក៏បានទទួលទានអាហារសមុទ្រយ៉ាងរីករាយ។ ហើយពួកគេបានចូលទៅក្នុងផ្សារអាហារសមុទ្យមួយដើម្បីធ្វើកាជាវទិញនូវគ្រឿងសមុទ្រ មានដូចជា ក្តាម ខ្យង ត្រី និងបង្គារជាច្រើន។ ដោយសារតែការទិញមួយនេះគឺមានចំនួនច្រើន ពួកគេក៏បានចំអិនបង្គារពាក់កណ្តាល ហើយពាក់កណ្តាលទៀតគឺបានខ្ចប់មកផ្ទះ។
នៅពេលរសៀលពួកគាត់ក៏បានយកបង្គារទាំងនោះមកធ្វើជាស៊ុបបន្លែគ្រប់មុខ បន្ទាប់ពីញ៉ាំអាហាររូបគាត់ក៏បានទទួលទានទឹកក្រូចបន្ថែម។ ក្រោយពីទទួលទានបានរយៈពេល៣០នាទី ពោះរបស់គាត់ចាប់ផ្តើមឈឺយ៉ាងខ្លាំង ហើយមានអាការៈក្អួត រាគជាបន្តរបន្ទាប់ ស្រេកទឹកយ៉ាងខ្លាំង ហើយមុខរបស់គេចាប់ផ្តើមស្លេក។
នៅពេលដែលឃើញដូចនេះមិត្តដែលនៅបន្ទប់ក្បែរគាត់ ក៏បានបញ្ចូនគាត់ទៅមន្ទីពេទ្យភ្លាមៗ ដំបូងរូបគាត់គិតថាវាគ្រាន់តែជាការពុលអាហារបន្តិចបន្ទួច ក៏ប៉ុន្តែនៅពេលដែលគ្រូពេទ្យបានពិនិត្យ លទ្ធផលគឺការបំពុលមួយនេះអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតបានយ៉ាងឆាប់រហ័ស។
លោកគ្រូពេទ្យបានប្រាប់ថា នៅក្នុងបង្គារមានផ្ទុកនូវសារជាតិគីមីអាសេនិច៥ ជាច្រើនដែលសារជាតិមួយនេះមិនបានធ្វើឱ្យរាងកាយរបស់យើងពុលនោះទេ ក៏ប៉ុន្តែនៅពេលដែលអ្នកបរិភោគវាជាមួយនឹងបន្លែវីតាមីនC ឬក៏បរិភោគផ្លែឈើដែលមានផ្ទុកនូវវីតាមីន C ភ្លាមៗក្រោយពីញ៉ាំបង្គារសារជាតិមួយនេះអាចបំពុលអ្នកបាន។ នៅពេលនោះអាសេនិចប្រភេទ ៥ បានបំលែងទៅជាអាសេនិចប្រភេទ៣ ជាសារជាតិដែលមានកម្រិតជាតិពុលយ៉ាងខ្លាំង ហើយវាអាចសម្លាប់មនុស្សបាន។
ទន្ទឹមនឹងភាពគ្រោះថ្នាក់របស់គេ គ្រូពេទ្យក៏បានរកឃើញភាពសម្ខាន់របស់បង្គារ គឺសម្បូរទៅដោយប្រូតេអ៊ីនសម្រាប់សុខភាព វីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា៣ជួយសម្រួលដល់សរសៃឈាម។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចម្អិនគ្រឿងសមុទ្រ ជាពិសេសគឺបង្គារមិនបានល្អ វាអាចផ្តល់ឱ្យអ្នកនូវបាក់តេរីជាច្រើនចូលទៅក្នុងរាងកាយ ដូចជាព្រូន ឬតេញ្ញាជាដើម។ កុំញ៉ាំវាជាមួយនឹងអាហារដែលមានផ្ទុកសារជាតិវីតាមីនCខ្ពស់ដូចជា ទឹកក្រូច ក្រូចឆ្មា ប៉េងប៉ោះ ផ្លែទំពាំងបាយជូ ព្រោះវាអាចធ្វើឱ្យអ្នកមានបញ្ហាបាន៕
Post a Comment