ពិតជាមិនដែលដឹងសោះ! ការទទួលទានចេករាល់ថ្ងៃជៀសផុតពីជំងឺ៥មុខនេះ
អ្នកណាមិនស្គាល់ផ្លែចេកនោះ? ហើយគ្រប់គ្នាក៏ប្រហែលជាធ្លាប់ញ៉ាំរាប់ភ្លេចផងដែរ។ ក៏ប៉ុន្តែមនុស្សមួយចំនួនធំនៅមិនទាន់ស្គាល់ពីអត្ថប្រយោជន៍សំខាន់ៗរបស់វានៅឡើយ នេះហើយជាមូលហេតុដែលធ្វើឲ្យពួកគេមិនសូវចាប់អារម្មណ៍ចំពោះការទទួលទានផ្លែចេក។ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ចេក មិនត្រឹមតែជាផ្លែឈើដ៏ឆ្ងាញ់ពិសារប៉ុណ្ណោះទេ វាថែមទាំងជាឱសថសម្រាប់ការពារជំងឺច្រើនមុខថែមទៀត។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍៥យ៉ាងដែលបានមកពីការទទួលទានផ្លែចេកជាប្រចាំ:
១.បញ្ហាស្លេកស្លាំង
ភាពស្លេកស្លាំង គឺបណ្តោលមកពីរាងកាយមិនបានទទួលយកជាតិដែកបានគ្រប់គ្រាន់ ក៏ប៉ុន្តែប្រសិនបើអ្នកទទួលទានចេករាល់ថ្ងៃ ជាតិដែករបស់វានឹងជួយជំរុញដល់ការផលិតអេម៉ូក្លូប៊ីនក្នុងឈាម ហើយអ្នកនឹងឆាប់ជាឡើងវិញ។
២.លើសឈាម
ចេកមានផ្ទុកសារធាតុ ប៉ូតាស្យូម ច្រើនបំផុត ដែលអាចជួយបញ្ចុះបញ្ហាសម្ពាធឈាមឡើងខ្ពស់។ នេះហើយជាមូហេតុដែលអ្នកជំនាញផ្នែកចំណីអាហារនៅ អាមេរិក បានផ្តល់អនុសាសន៍ឲ្យអ្នកដែលមានបញ្ហាលើសឈាមទទួលទានចេករាល់ថ្ងៃ។
៣.ការទល់លាមក
ជាតិសរសៃដែលមាននៅក្នុងផ្លែចេក អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ បន្ទន់លាមក ហើយអាចជៀសផុតពីបញ្ហាទល់លាមកថែមទៀត។
៤.ជំងឺធ្លាក់ទឹកចិត្ត
ការស្រាវជ្រាយមួយបានរកឃើញថា ផ្លែចេក មានផ្ទុកប្រូតេអ៊ីនម្យ៉ាងដែលគេហៅថា Triton ។ សារធាតុនេះ អាចជួយរំញោចខួរក្បាល ដើម្បីបញ្ចេញអ័រម៉ូន serotonin ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អប្រសើរឡើងវិញ។
៥.ជំងឺដំបៅក្រពះ
ក្រុមគ្រូពេទ្យជាច្រើនបានផ្តល់ដំបូលន្មានឲ្យអ្នកជំងឺដំបៅក្រពះ ទទួលទានចេកជាប្រចាំ ព្រោះវាមានភាពទន់ងាយក្នុងការរំលាយ។ ជាមួយគ្នានេះផងដែរ ចេកគឺជាស្រទាប់សម្រាប់ការពារក្រពះមិនឲ្យមានបញ្ហា និងជួយព្យាបាលឲ្យដំបៅឆាប់ជា។
ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ អ្នកត្រូវព្យាយាមទទួលទានផ្លែចេកជាប្រចាំ យ៉ាងហោចណាស់មួយថ្ងៃក៏បាន១ផ្លែដែរ៕
ប្រភព៖ rak sukapap
Post a Comment