តើឆ្នាំចិនទាំង ១២ អាចបកស្រាយអ្វីខ្លះពីខ្លួនអ្នក?
តើអ្នកធ្លាប់ឃើញនិមិត្តសញ្ញានៃឆ្នាំចិនដែរទេ? ប្រសិនបើអត់ទេ អ្នកគួរតែពិនិត្យមើលវា។ ហើយចរិកលក្ខណៈពិតដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនរបស់អ្នក គឺទាក់ទងជាមួយនឹងព័ត៌មានដែលយើងអាចរកឃើញនៅក្នុងឆ្នាំចិនទាំង ១២នេះ។
ឆ្នាំកំណើតរបស់អ្នកនឹងកំណត់ពីឆ្នាំចិនរបស់អ្នក។ នៅពេលគណនារួច តើឆ្នាំចិនមួយណាជារបស់អ្នក, អ្នកគួរចងចាំក្នុងចិត្តថា ឆ្នាំចិនអាស្រ័យលើការចាប់ផ្តើមនៃឆ្នាំនៅក្នុងប្រតិទិនចិន, មិនមែននៅក្នុងប្រតិទិនទូទៅទេ។ ត្រង់ចំណុចនេះ អ្នកគួរដឹងថា ដើមឆ្នាំនៃប្រតិទិនចិនខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ហើយវាតែងមានការផ្លាស់ប្តូរនៅចុងខែមករា ឬដើមខែកុម្ភៈ។
នេះមានន័យថា ប្រសិនបើអ្នកកើតនៅដើមខែមករា ឬមុនចូលឆ្នាំចិនក្នុងខែកុម្ភៈ, អ្នកប្រហែលជាចង់អានពីចរិកលក្ខណៈរបស់មនុស្សឆ្នាំចាស់ ដើម្បីឲ្យដឹងថា តើគេសមនឹងអ្នកដែរទេ។ ខាងក្រោមនេះនឹងបង្ហាញពីនិមិត្តសញ្ញាឆ្នាំចិនទាំង ១២ និងចរិកលក្ខណៈរបស់ពួកគេ៖
ឆ្នាំជូត (កណ្តុរ)
(ឆ្នាំ ១៩១២, ១៩២៤, ១៩៣៦, ១៩៤៨, ១៩៦០, ១៩៧២, ១៩៨៤, ១៩៩៦, ២០០៨, ២០២០)
មនុស្សដែលកើតឆ្នាំកណ្តុរ ជាមនុស្សស្អាតគួរឲ្យទាក់ទាញ ហើយជាទូទៅជាមនុស្សរួសរាយរាក់ទាក់ និងងាយនឹងចុះចំណោមគេក្នុងសង្គម។ ជាធម្មតា មនុស្សទាំងនេះ ជាបុគ្គលល្បីល្បាញបំផុត ហើយមានជំនាញខ្លាំងខាងធ្វើមុខជំនួញ។ លើសពីនេះទៀត ពួកគេក៏ជាមនុស្សចូលចិត្តរិះគន់ និងឆាប់ខឹងផងដែរ។
មនុស្សទាំងនេះក៏មានចំណេះដឹងច្រើនខាងស្វែងយល់ពីព័ត៌មាន និងគំនិត ហើយពួកគេក៏មានការស្រមើស្រមៃរស់រវើក និងមានសមត្ថភាពបញ្ញាតែមួយ។ ពួកគេអាចសម្លឹងមើលឃើញឱកាសជាច្រើនដែលមនុស្សដទៃមិនអាចមើលឃើញ។ ជាធម្មតា ពួកគេជាជនឆ្លៀតឱកាស។
មនុស្សទាំងនេះឲ្យតម្លៃខ្ពស់ចំពោះស្នេហាពួកគេ។ ហើយក៏ជាមនុស្សមានចិត្តសប្បុរស និងតណ្ហាស្នេហា ព្រោះពួកគេជាអ្នកធ្វើមុខជំនួញ។
ឆ្នាំឆ្លូវ (គោ)
(១៩១៣, ១៩២៥, ១៩៣៧, ១៩៤៩, ១៩៦១, ១៩៧៣, ១៩៨៥, ១៩៩៧, ២០០៩, ២០១២)
មនុស្សទាំងនេះជាមនុស្សខ្លាំងដូចគោ។ នេះធ្វើឲ្យពួកគេមានសមត្ថភាពប្រឈមមុខ និងទប់ទល់បានគ្រប់កាលៈទេសៈទាំងអស់។ នេះមានន័យថា ពួកគេអាចដោះស្រាយបញ្ហាទំនួលខុសត្រូវរបស់ពួកគេ និងទទួលបានការគោរពច្រើនដោយសារទំនុកចិត្ត និងសមត្ថភាពរបស់ពួកគេ។
តែទោះបីជាយ៉ាងណា ម្យ៉ាងវិញទៀត ពេលខ្លះពួកគេជាមនុស្សស្នេហាជាតិខ្លាំង ហើយក៏ជាមនុស្សទាមទារខ្លាំងដែរ។ លើសពីនេះទៀត ពួកគេគោរពចំពោះកាតព្វកិច្ច ដែលពេលខ្លះធ្វើឲ្យមានតណ្ហា ឬការចាប់អារម្មណ៍នឹងជីវិតផ្ទាល់ខ្លួនតិចតួច បើទោះបីជាមានស្ថេរភាពខ្លាំងប៉ុណ្ណាក៏ដោយ។ ទោះបីជាយ៉ាងណា មនុស្សទាំងនេះជាមនុស្សស្មោះត្រង់ចំពោះគ្រួសារ និងគូស្នេហ៍។
ឆ្នាំខាល (ខ្លា)
(១៩១៤, ១៩២៦, ១៩៣៨, ១៩៥០, ១៩៦២, ១៩៧៤, ១៩៨៦, ១៩៩៨, ២០១០, ២០២២)
អ្នកកើតឆ្នាំខាលជាមនុស្សស្រើបស្រាលខ្លាំង។ នេះធ្វើឲ្យពួកគេជាគូស្នេហ៍អស្ចារ្យ។ ហើយមនុស្សទាំងនេះ ចូលចិត្តសម្លឹងមើលតុល្យភាពរវាងការគ្រប់គ្រង, ការប្រកួតប្រជែងខ្លាំង និងតម្រូវការស្នេហាខ្លាំង ដែលទាំង ២យ៉ាងនេះនាំពួកគេឆ្ពោះទៅរកឯករាជ្យកើតចេញពីស្នេហា។
ដូច្នេះពួកគេមានតណ្ហា និងមិនបិទបាំងចំពោះរឿងស្នេហា, តែទោះជាយ៉ាងណា ពួកគេក៏ចង់បានអ្វីតបស្នងមកវិញដូចគ្នាដែរ។ បើទោះបីជាមនុស្សទាំងនេះមានទំនុកចិត្តខ្លាំង, តែពេលខ្លះពួកគេអាចនឹងមានការភ័យខ្លាច នៅពេលត្រូវគេស្តីបន្ទោសដាក់។ ពួកគេក៏អាចជាមនុស្សចូលចិត្តឡេះឡោះច្រើនផងដែរ។
មនុស្សទាំងនេះ មានសមត្ថភាពអាចត្រលប់មកដូចដើមវិញ បន្ទាប់ពីបញ្ហាអវិជ្ជមានបានកើតឡើងរួច។ នៅពេលប្រឈមមុខនឹងបញ្ហាលំបាក ពួកគេតែងតែមានកម្លាំងចិត្ត និងឲ្យតម្លៃជានិច្ច។ នេះធ្វើឲ្យពួកគេក្លាយជាអ្នកដឹកនាំដ៏ល្អ។
ឆ្នាំថោះ (ទន្សាយ)
(១៩១៥, ១៩២៧, ១៩៣៩, ១៩៥១, ១៩៦៣, ១៩៧៥, ១៩៨៧, ១៩៩៩, ២០១១, ២០២៣)
ជាធម្មតា មនុស្សដែលកើតឆ្នាំថោះជាមនុស្សដែលគេស្រឡាញ់ចូលចិត្តច្រើន។ នេះដោយសារតែសេចក្តីស្រឡាញ់, ភាពរីករាយ និងចេះគួរសម។ ករណីភាគច្រើន ពួកគេច្រើនតែមានក្តីសុខ, គ្មានទំនាស់ ឬជម្លោះតូចតាច។ ពួកគេចូលចិត្តការសប្បាយរីករាយច្រើន។
មនុស្សទាំងនេះ ច្រើនតែច្របូកច្របល់នឹងភាពសប្បាយរីករាយ។ បើទោះបីជាពួកគេចង់មានពេលវេលាសប្បាយៗក៏ដោយ តែពួកគេក៏ជាមនុស្សស្ងៀមស្ងាត់, អភិរក្សនិយម និងមានបញ្ញា។ មនុស្សជាច្រើនគិតថា លក្ខណៈស្នេហារបស់ពួកគេរាក់កំផែល តែពួកគេអាចជាមនុស្សមានក្តីស្រឡាញ់ខ្លាំង។ ជាធម្មតា ពួកគេតែងតែស្វែងរកស្នេហាដែលមានភាពស្មោះត្រង់។
ឆ្នាំរោង (នាគ)
(១៩១៦, ១៩២៨, ១៩៤០, ១៩៥២, ១៩៦៤, ១៩៧៦, ១៩៨៨, ២០០០, ២០១២, ២០២៤)
ជាធម្មតា អ្នកដែលកើតឆ្នាំរោងជាមនុស្សមានមន្តស្នេហ៍ ហើយពោរពេញទៅដោយថាមពល។ ពួកគេក៏ជាមនុស្សមានភាពឆ្លាតវៃ និងប៉ិនប្រសប់។ ក្នុងករណីខ្លះ ពួកគេអាចជាមនុស្សឡូឡា និយាយលឺៗ។ ពួកគេតែងតែធ្វើតាមគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ដោយជឿថា គ្មានអ្វីអាចបញ្ឈប់ពួកគេបានឡើយ។
លើសពីនេះទៀត ពួកគេជាមនុស្សគ្រប់លក្ខណ៍ ហើយពួកគេអាចជាតម្រូវការរបស់អ្នកដទៃ។ ផ្ទុយទៅវិញ ជាទូទៅ អ្នកកើតឆ្នាំរោងច្រើនតែធ្វើអ្វីទទួលបានជោគជ័យ។ ហើយពួកគេក៏រីករាយនឹងការប្រកួតប្រជែង ដែលផ្តល់ឱកាសឲ្យពួកគេបានប្រើភាពប៉ិនប្រសប់ និងថាមពលពីកំណើត។
ចំពោះរឿងស្នេហា មនុស្សទាំងនេះជាមនុស្សមានភាពស្មោះត្រង់។ តែទោះបីជាយ៉ាងណា ស្នេហាមិនមែនជារឿងសំខាន់សម្រាប់ពួកគេទេ ព្រោះពួកគេជាមនុស្សចូលចិត្តការផ្សងព្រេង។
ឆ្នាំម្សាញ់ (ពស់)
(១៩១៧, ១៩២៩, ១៩៤១, ១៩៥៣, ១៩៦៥, ១៩៧៧, ១៩៨៩, ២០០១, ២០១៣, ២០២៥)
មនុស្សទាំងនេះ ច្រើនជាមនុស្សចេះគិតគូរបានជ្រៅជ្រះ។ ច្រើនជាងនេះទៀត ពួកគេជាមនុស្សមានប្រាជ្ញា។ ហើយពួកគេរីករាយនឹងធ្វើការងារ ដើម្បីសម្រេចគោលដៅស្ងាត់ៗ ដោយគ្មានអ្នកណាម្នាក់បានដឹង។ មនុស្សដែលកើតឆ្នាំម្សាញ់ក៏ជាមនុស្សមានភាពទាក់ទាញខ្លាំង និងរ៉ូមែនទិច។ ជាធម្មតា ពួកគេចង់បានគូស្នេហ៍ឆើតឆាយ។
ម្យ៉ាងវិញទៀត មនុស្សទាំងនេះងាយនឹងប្រច័ណ្ឌ។ ជាធម្មតាពួកគេហាក់បីដូចជាមនុស្សឯកោរ ហើយចូលចិត្តលាក់អារម្មណ៍។ ទីបំផុត អ្នកគួរតែដឹងថា មនុស្សកើតឆ្នាំម្សាញ់ជាមនុស្សចេះឲ្យតម្លៃ និងចូលចិត្តភាពឯកោរ។
ឆ្នាំមមី (សេះ)
(១៩១៨, ១៩៣០, ១៩៤២, ១៩៥៤, ១៩៦៦, ១៩៧៨, ១៩៩០, ២០០២, ២០១៤, ២០២៦)
តើអ្នកធ្លាប់ដែលបានលឺពាក្យស្លោកមួយនិយាយថា “ធ្វើការដូចជាសេះ”ដែរទេ? ប្រសិនបើអ្នកធ្លាប់ អ្នកប្រាកដជាដឹងហើយថា ពាក្យស្លោកនេះ សម្តៅទៅលើមនុស្សកើតឆ្នាំមមី។ មនុស្សកើតឆ្នាំមមីច្រើនតែប្រឹងប្រែងធ្វើការងារខ្លាំង។ ឲ្យតែពួកគេមានការងារដែលនៅក្បែរខ្លួន ពួកគេពេញចិត្តនឹងប្រឹងប្រែងធ្វើការ និងទទួលបានជោគជ័យជាក់ជាមិនខាន។
មនុស្សទាំងនេះតែងតែប្រកួតប្រជែងដោយប្រើអារម្មណ៍ខ្លួនឯង។ អ្វីដែលយើងចង់និយាយ គឺមនុស្សកើតឆ្នាំមមីច្រើនតែផ្ទុះជម្លោះឡើងដោយសារកំហឹង និងខ្វះការគិតពិចារណា ជាពិសេសរឿងស្នេហា។ ហើយចំពោះមនុស្សទាំងនេះ យើងអាចនិយាយបានថា ពួកគេមិនមែនជាសមាជិកក្រុមដ៏ល្អឡើយ។ ពួកគេចូលចិត្តការងារឯករាជ្យ។ ភាពឯករាជ្យធ្វើឲ្យពួកគេជាមនុស្សមានអំនួត។ ម្យ៉ាងវិញទៀត ភាពឆ្លាតវៃ និងជំនាញការនិយាយអាចជួយឲ្យពួកគេចូលរួមក្នុងសង្គមបានច្រើន។ មនុស្សឆ្នាំមមីអាចជាមនុស្សដែលគេចូលចិត្តច្រើន។
ឆ្នាំមមែ (ចៀម)
(១៩១៩, ១៩៣១, ១៩៤៣, ១៩៥៥, ១៩៦៧, ១៩៧៩, ១៩៩១, ២០០៣, ២០១៥, ២០២៧)
តាមធម្មតា អ្នកកើតឆ្នាំមមែ ជាមនុស្សស្អាតគួរឲ្យទាក់ទាញ និងគេចូលចិត្តច្រើន។ បើទោះបីជាករណីភាគច្រើន ពួកគេជាមនុស្សរួសរាយរាក់ទាក់ក្នុងសង្គម តែពេលខ្លះពួកគេអាចជាមនុស្សស្ងៀមស្ងាត់។ ហើយអ្នកកើតឆ្នាំមមែនេះ យើងអាចនិយាយបានថា ពួកគេជាមនុស្សចិត្តល្អ, ឆាប់រំជួលចិត្ត និងជាបុគ្គលចេះអាណិតអាសូរ។ ជាធម្មតា មនុស្សទាំងនេះចាប់អារម្មណ៍នឹងសិល្បៈ ធម្មជាតិ និងវប្បធម៌ ដូច្នេះពួកគេក៏មានជំនាញខាងផ្នែកសិល្បៈ ឬភាពច្នៃប្រឌិតពីកំណើត។
ម្យ៉ាងវិញទៀត មនុស្សទាំងនេះអាចងាយជាមនុស្សទុទិដ្ឋិនិយម និងចូលចិត្តរអ៊ូរទាំច្រើន។ ជាធម្មតា មនុស្សកើតឆ្នាំមមែ ជាមនុស្សងាយនឹងភ័យខ្លាច និងគ្មានទំនុកចិត្តលើខ្លួនឯង។ តែទោះបីជាយ៉ាងណា ចំពោះរឿងស្នេហា ពួកគេមានក្តីសុខ ឲ្យតែស្នេហាស្មោះត្រង់នឹងគ្នា។
ឆ្នាំវក (ស្វា)
(១៩២០, ១៩៣២, ១៩៤៤, ១៩៥៦, ១៩៦៨, ១៩៨០, ១៩៩២, ២០០៤, ២០១៦, ២០២៨)
ជាធម្មតា មនុស្សកើតឆ្នាំស្វាជាមនុស្សឆ្លាត និងមានភាពស្វាហាប់ពីកំណើត។ ហើយពួកគេក៏មានចរិកលក្ខណៈគួរឲ្យទាក់ទាញ ដែលធ្វើឲ្យវ៉ូងមនុស្សចាប់អារម្មណ៍។ ពួកគេជាមនុស្សគិតបានលឿន ដែលមានន័យថា ពួកគេមានភាពប៉ិនប្រសព្វធ្វើឲ្យរាល់ស្ថានភាពទាំងអស់គួរឲ្យចង់សើច។
ម្យ៉ាងវិញទៀត មនុស្សជាច្រើនជឿថា ចរិកលក្ខណៈរបស់អ្នកកើតឆ្នាំវកមិនមែនជាមនុស្សគួរឲ្យទុកចិត្តឡើយ។ នេះដោយសារតែធ្វើអ្វីចូលចិត្តលេងសើច។ មនុស្សកើតឆ្នាំវកមានភាពស្វាហាប់ច្រើន និងគ្មានពេលសម្រាក។ នេះជាមូលេហតុដែលធ្វើឲ្យពួកគេពិបាកខ្លាំងដើម្បីជ្រើសរើសមុខរបរ។ ផ្ទុយទៅវិញ មនុស្សទាំងនេះអាចជោគជ័យលើគ្រប់ភារកិច្ចការងារ រួមទាំងរឿងស្នេហាផងដែរ។
ឆ្នាំរកា (មាន់)
(១៩២១, ១៩៣៣, ១៩៤៥, ១៩៥៧, ១៩៦៩, ១៩៨១, ១៩៩៣, ២០១៧, ២០២៩)
អ្នកកើតឆ្នាំរកាជាមនុស្សឧស្សាហ៍ តែខ្នះខ្នាយនឹងការងារ។ ហើយមនុស្សទាំងនេះ ងាយនឹងបង្ហាញអារម្មណ៍របស់ពួកគេលេចឡើង ព្រោះពួកគេគិតថា ពួកគេមានសិទ្ធិចែករំលែកគ្រប់យ៉ាង។ លើសពីនេះទៀត ពួកគេតែងតែចង់ក្លាយជាមនុស្សតាំងចិត្តនៅកណ្តាល។ តាមធម្មតា ពួកគេយកចិត្តទុកដាក់ទៅលើអ្វីដែលពួកគេចង់។ក្រៅពីពេលខ្លះពួកគេជាមនុស្សឆាប់ខឹង មួម៉ៅ មនុស្សនេះមានមិត្តភក្តិច្រើន។
លើសពីនេះទៀត ពួកគេអាចជាមនុស្សស្មោះត្រង់ និងស្រឡាញ់ពិតប្រាកដ។ ដោយសារឆ្នាំរកាមានស្តង់ដាខ្ពស់ មនុស្សកើតឆ្នាំរកាតែងតែសម្រេចបានជោគជ័យលើមុខរបរដែលពួកគេបានជ្រើសរើស។
ឆ្នាំច (ឆ្កែ)
(១៩២២, ១៩៣៤, ១៩៤៦, ១៩៥៨, ១៩៧០, ១៩៨២, ១៩៩៤, ២០០៦, ២០១៨, ២០៣០)
មនុស្សកើតឆ្នាំចត្រូវបានគេទទួលស្គាល់ថា ជាមនុស្សស្មោះត្រង់ចំពោះស្នេហា។ មិនថាវាជាចំណង់ចំណូលចិត្ត ឬមុខរបរទេ មនុស្សទាំងនេះបានដាក់ចិត្ត ដាក់បេះដូងទៅលើវាទាំងអស់។ ហើយមនុស្សកើតឆ្នាំច តែងតែប្រកាន់ខ្ជាប់នឹងច្បាប់វិន័យ និងភាពយុត្តិធម៌។ លើសពីនេះទៀត ពួកគេមានជំនាញខាងដោះស្រាយបញ្ហា។ ជាធម្មតា មនុស្សទាំងនេះត្រូវការភាពរិះគន់ និងត្រូវបានគេល្បីថា ជាមនុស្សអណ្តាតមុត។
ចំពោះរឿងស្នេហា និងមិត្តភក្តិ មនុស្សទាំងនេះជាមនុស្សគួរឲ្យទុកចិត្តបំផុត។ ទោះបីជាយ៉ាងណា ពួកគេមិនអាចលើកលែងទោសឲ្យមនុស្សដែលមានកំហុសឡើយ ជាពិសេសរាល់ទង្វើធ្វើដាក់មកលើរូបគេ។ នេះដោយសារតែពួកគេមានកំហឹងរហូតដល់ពួកគេមានអារម្មណ៍ធូរស្បើយ។ មនុស្សកើតឆ្នាំចចង់បានស្នេហាល្អ គង់វង្សយូរអង្វែង។ នេះធ្វើឲ្យពួកគេមានភាពស្មោះត្រង់ ជាពិសេសប្រសិនបើពួកគេរកបានដៃគូពិតឃើញ។
ឆ្នាំកុរ (ជ្រូក)
(១៩២៣, ១៩៣៥, ១៩៤៧, ១៩៥៩, ១៩៧១, ១៩៨៣, ១៩៩៥, ២០០៧, ២០១៩, ២០៣១)
អ្នកកើតឆ្នាំកុរ ជាដៃគូដ៏ល្អ។ នេះដោយសារតែពួកគេជាមនុស្សចេះអធ្យាស្រ័យ, ចិត្តល្អ, ស្មោះស និងមានបញ្ញា។ នេះជួយឲ្យពួកគេសន្ទនាបានល្អ។ មនុស្សទាំងនេះតែងតែប្រើភាពឆ្លាតវៃ បន្ទាប់ពីជោគជ័យលើការប្រកួតប្រជែង។
មនុស្សទាំងនេះព្យាយាមខំប្រឹងធ្វើអស់ពីសមត្ថភាព ដើម្បីរក្សាសន្តិភាពក្នុងសង្គម។ ដូច្នេះ ពួកគេមើលរំលងកំហុសរបស់មនុស្ស ហើយសម្លឹងមើលតែរឿងល្អៗរបស់មនុស្សតែប៉ុណ្ណោះ។ តាមធម្មតា មនុស្សកើតឆ្នាំកុរមានបញ្ញា និងពូកែលេងសើច។
ចំណុចខ្សោយធំបំផុតគឺថា ពួកគេមានអារម្មណ៍ខឹង នៅពេលមនុស្សមិនបានផ្តល់សន្តានចិត្តល្អដូចដែលពួកគេបានផ្តល់ឲ្យអ្នកដ៏ទៃ៕
ប្រភព Khmerpropey
Post a Comment