តោះអានលេងទាំងអស់គ្នា! Sweet ណាស់លោកអើយ! ស្នេហាឥតព្រៀងទុក!!! តើវាជានិស្ស័យ? វាសនា? រឺក៏ជាការតាក់តែងឡើង?
សម័យនេះគ្រប់ស្រទាបយុវវ័យតែងតែនាំគ្នាលេងហ្វេសប៊ុករាល់ថ្ងៃ ហើយមានរឿងអ្វីតែងតែសេរសេរនៅលើStatusរបស់ខ្លួន ដូចជាលោល លីចាន់ផលបានរៀបរាប់អំពីស្នេហារបស់ខ្លួនធ្វើឲអ្នកអានហើយមានអារម្មណ៍ថាSweetមែនទែន!
ស្នេហាឥតព្រៀងទុក!!! តើវាជានិស្ស័យ? វាសនា? រឺក៏ជាការតាក់តែងឡើង?
ចំពោះខ្ញុំវិញវាជាការខិតខំប្រឹងប្រែង ចេះអត់អោនអោយគ្នា តស៊ូដើម្បីនៅជាមួយគ្នា...ខណ្ឌ័ត្រឹមនេះចុះ ងាកមកមើលរឿងពិតរបស់ខ្ញុំបន្តិច វាប្រហែលជាកថាខណ្ឌ័នោះទេ...តោះ!!! ពីមុនញ៉ុមជាមនុស្សម្នាក់ដែលខូចហើយបាត់បង់នឹងស្នេហា ម្ង៉ៃៗដើរផឹកស៊ីហើយ(a bit messy)មិនដែលខ្វល់ពីខ្លួនឯង។ បងប្រុសញ៉ុមក៏បានថាអោយញ៉ុម ក៊ំរញ៉េរញ៉ៃពេក អញមើលទៅឯងសព្វថ្ងៃនេះរញ៉េរញ៉ៃខ្លាំងណាស់(មានស្រីៗច្រើន)តាមពិតទៅពួកគេជាមិត្តរបស់ញ៉ុមនោះទេ។
មកដល់ថ្ងៃមួយ,ថ្ងៃទី១៧ តុលា គាត់បានមកនិយាយញ៉ុមថា គាត់ចង់recommendប្អូនស្រីធម៍គាត់អោយញ៉ុម ម្នាក់នោះឈ្មោះនីតា(Kh'uxx) ដែលសព្វថ្ងៃគឺជាមនុស្សម្នាក់ដែលសំខាន់បំផុតចំពោះញ៉ុម។ វាដូចជាចៃដន្យណាស់ដែរ ដែលពួកយើងទាំងពីរជាមនុស្សដែលមានការខូចចិត្តនឹងស្នេហា ហើយនឹងលែងចង់ជឿពីស្នេហាទៀតឡើយ, ចាប់តាំងពីថ្ងៃដែលបងប្រុសញ៉ុមrecommended យើងទាំងពីរមក, ញ៉ុមក៏ចាប់ផ្តើមទាក់ទងគាត់ chatទៅគាត់ផ្ញើphotoអោយគាត់រាល់ថ្ងៃ។ល។
ថ្ងៃទី២៧ វិច្ឆិកាគឺជាថ្ងៃគាត់ព្រមទទួលយករូបញ៉ុមធ្វើជាមនុស្សពិសេសរបស់គាត់ ចាប់តាំងពីពេលនោះមកពួកជួបគ្នារៀងរាល់ល្ងាចមិនដែលខាន ពីមួយថ្ងៃទៅមួយថ្ងៃពួកយើងកាន់ចង់ជួបនឹងនឹកគ្នាលើសដើម ទោះបីម្នាក់ៗរវល់ពីការងាររបររកស៊ីរៀងខ្លួនក៏ដោយ ក៏ឆ្លៀតណាត់ជួបគ្នាអោយទាល់តែបានដែល...មានថ្ងៃមួយពួកយើង២គិតថាចុះបើយើងយកលុយនិងពេលវេលារៀងរាល់ល្ងាច បែរមករកស៊ីជាមួយវិញវាមិនចំនេញទាំងសងខាងហើយពួកយើងក៏បាននៅជិតគ្នាកាន់តែបានយូរ។ ចាប់ពីពេលនោះមកពួកយើងទាំង២ក៏បានបើកហាងមួយឈ្មោះថា 17Oct. វារំលឹកទៅដល់ថ្ងៃដែលញ៉ុមទាំង២ចាប់ផ្តើមស្គាល់គ្នា។
ខ័ណចុះបន្ទាត់....ហត់រឺនៅផឹកទឹកបន្តិចសិនទៅមុនអានបន្តទៀត😂😂😂🙏🏻🙏🏻
ហើយហាងនេះដែលវាជាដើមទុនមួយ ដែលពួកយើងទាំង២យកវាមកសន្សំលុយការជាមួយគ្នា ហើយថ្ងៃនេះដែរពួកយើងបានសំរេចនូវជំហ៊ានទី១របស់យើងហើយ វាគឺថ្ងៃដែលពួកយើងបានភ្ជាប់ពាក្យជាមួយគ្នា។ ពួកយើងខិតខំប្រឹងប្រែងទំរាំបានថ្ងៃនេះ វាជាថ្ងៃofficially ដែលover the world knew that you are mine👰🏻... តើអ្នកជឿទេមកដល់ពេលនេះពួកយើងទាំងពីរមិនដែលឈ្លោះគ្នា
មិនបាច់ជឿទេគ្មាននរណាម្នាក់នៅជាមួយគ្នារាល់ថ្ងៃមិនដែលទាស់សំដីគ្នាទេ វាដូចគេថាចាននៅក្នុងរៀវគង់ប៉ះទង្គិចគ្នា ប៉ុន្តែយើងត្រូវដឹងថាគ្មានមនុស្សណាម្នាក់ល្អគ្រប់១០នោះទេ ហើយក៏គ្មាននរណាម្នាក់ចង់ខុសនោះដែរ ដូច្នេះយើងត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមកទើបទំនាក់ទំនងមួយនេះអាចនៅគង់វង់រហូត ហើយគួរយកពេលវេលាដែលប្រើប្រាស់រាល់ថ្ងៃនេះ យកមកប្រើអោយមានតំលៃ ក៏ដូចជាអ្វីដែលពួកញ៉ុមទាំងធ្វើសព្វថ្ងៃនេះ។
សូមអរគុណទៅបងប្រុស Ly Sennan របស់ញ៉ុមដែលបានជួយជ្រំជ្រេងនិងស្រលាញ់...ជាពិសេសញ៉ុមមិនដែលនឹកស្មានទៅដល់ថាញ៉ុមនឹងមានថ្ងៃនេះទេ អរគុណនូវការស្រលាញ់ ការជឿទុកចិត្ត ការយកចិត្តទុកដាក់ ការបារម្ភ និងរាល់អ្វីដែលអូនបានធ្វើ បងចង់និយាយថាបងស្រលាញ់អូនណាស់ my គូដណ្តឹង❤️Nita Pin
ប្រភព៖ Facebook Chanphal Ly
Post a Comment