កម្មវិធីលើទូរសព្ទដៃ (App) សម្រាប់តាមដានការប្រើប្រាស់អគ្គិសនីប្រចាំខែ
អាជ្ញាធរអគ្គិសនីកម្ពុជាបានដាក់ដំណើរការសាកល្បងនូវកម្មវិធីមើលប្រវត្តិនៃការប្រើប្រាស់ថាមពលអគ្គិសនីតាមរយៈទូរស័ព្ទស្មាតហ្វូន សម្រាប់អ្នកប្រើប្រាស់ ដែលមានបំណងចង់តាមដានប្រវត្តិនៃការប្រើប្រាស់អគ្គិសនីរបស់ខ្លួនប្រចាំខែ។ អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលជាអតិថិជនរបស់អ្នកផ្គត់ផ្គង់ឯកជន អាចចូលមើលប្រវត្តិនៃការប្រើប្រាស់របស់ខ្លួនបានដោយគ្រាន់តែទាញយកកម្មវិធី និងបញ្ចូលព័ត៌មានក្នុងវិក្កយបត្រចំនួនពីរខែប៉ុណ្ណោះ។
សូមបញ្ជាក់ថា អតិថិជនរបស់អគ្គិសនីកម្ពុជា (EDC) ពុំអាចប្រើប្រាស់កម្មវិធីនេះបានទេ៕
វីដេអូស្តីពីរបៀបនៃការប្រើប្រាស់កម្មវិធីនេះ តាមប្រព័ន្ធ Android និង IOS៖
Post a Comment