Header Ads

loading...
loading...

ស្រីស្អាតទាំង៩ របស់ Girls’ Generation ត្រៀម​ចេញ​សម្តែង និង​បញ្ចេញ​អាល់ប៊ុមថ្មី ​ស្វាគមន៍​អ្នកគាំទ្រ!

(កូរ៉េ)៖ Girls’ Generation ក្រុមតារាចម្រៀងស្រី នៅទឹកដីកូរ៉េខាងត្បូង នឹងចេញសម្តែងស្វាគមន៍អ្នកគាំទ្រលើកដំបូង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅសាលអូឡាំពិក ស្ថិតនៅ Songpa ទីក្រុងសេអ៊ូល ហើយថ្ងៃនោះដែរ ក៏ជាថ្ងៃរំឭកខួប១០ឆ្នាំ នៃការជួបជាមួយមិត្តអ្នកគាំទ្រ ដែលកម្មវិធីនោះមានឈ្មោះថា Holiday to Remember។


មុនកម្មវិធីមកដល់ គេបានឃើញរូបភាពជាច្រើនរបស់ Hyoyeon សមាជិក Girls’ Generation ត្រូវបានដាក់បង្ហាញអ្នកគាំទ្រ ហើយឱកាសនោះ តារាស្រីក្នុងក្រុមម្នាក់ៗ ដែលមាន Hyeyeon, Seohyun, Tiffany, Jessica Jung, Taeyeon, Yuri, Sunny, Sooyoung, Yoon-ah នឹងលើកយកបទ Holiday និង All Night មកសម្តែងរួមគ្នា ជូនអ្នកគាំទ្របានទស្សនាទៀតផង។ ថ្ងៃនោះដែរ ពួកគេក៏ត្រៀមបញ្ចេញ អាល់ប៊ុមចម្រៀងទី៦ Holiday Night នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នេះបើតាមការប្រកាសរបស់ SM Entertainment ។

គួរបញ្ជាក់ថា Girls’ Generation ជាក្រុមតារាចម្រៀងស្រី ដែលមានគ្នា ៩នាក់ ហើយពួកគេបានចាប់ផ្តើមការសម្តែងនៅឆ្នាំ២០០៧ ពេលនោះបទចម្រៀងដំបូង ដែលក្រុមនេះលើកយកមកសម្តែង មានចំណងជើងថា Into in the world ដោយទទួលបានការគាំទ្រ ពីអ្នកទស្សនាកាន់តែកើនឡើង រហូតមកដល់ពេលនេះ Girls’ Generation ទទួលបានប្រជាប្រិយភាពខ្លាំង មិនចាញ់ក្រុមតារាចម្រៀង TWICE ឬក្រុមផ្សេងទៀតឡើយ៕