Header Ads

loading...
loading...

មូលហេតុ ៨យ៉ាង ដែលអ្នកទាំងអស់គ្នា គួរតែញញឹម អោយបានច្រើនជាងមុន…!

យើង បានញញឹមពេញមួយជីវិតរបស់យើង ។ រឿងមួយចំនួន យើងក៏បានដឹងថា ការញញឹម មិនត្រឹមតែធ្វើអោយមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែវាពិតជា ធ្វើអោយមានរឿងល្អផងដែរ ។

តែមនុស្សជាច្រើននៃពួកយើង ខ្មាស់អៀននឹងការញញឹមជាញឹកញាប់ ។ ប៉ុន្តែ មានរឿងជាច្រើនដែលយើង ពិតជាបានដាក់ទោសខ្លួនដោយរើសយកមិនញញឹម នៅពេលដែលយើងគួរតែញញឹម អោយខួរក្បាលស្រស់ស្រាយ ។


ដូច្នេះនៅពេលក្រោយដែលអ្នកទទួលបានឱកាសក្នុងការញញឹម ចូរញញឹម និង រីករាយជាមួយនឹងភាពវិជ្ជមានដែលមានចំពោះអ្នកទាំងអម្បាលមាណ ។ ប្រសិនបើអ្នកនៅតែមិនចង់ ខាងក្រោមនេះ ជាហេតុផលដែលអ្នកគួរតែអាន៖

១. ការញញឹមធ្វើអោយអ្នកមើលទៅគួរអោយទាក់ទាញ៖ ស្នាមញញឹមរបស់អ្នក ធ្វើអោយម្នាក់ទៀតដែលបានឃើញស្នាមញញឹមនោះ ទទួលបាននូវថាមពលវិជ្ជមាននៅក្នុងចិត្តរបស់ពួកគេ ។ ថាមពលវិជ្ជមាននេះ នឹងធ្វើអោយគេមានអារម្មណ៍ថា អ្នកជាមនុស្សដែលគួរអោយទាក់ទាញ ។

២. ការញញឹម ធ្វើអោយអ្នក កើនការរីករាយមួយកម្រិតទៀត៖ ទោះបីជាពេលមិនសប្បាយចិត្ត ឬ តប់ប្រម៉ល់យ៉ាងណាក៏ដោយ អ្នកអាចធ្វើជាញញឹម ដើម្បីបោកប្រាស់ខួរក្បាលរបស់អ្នក ។ អ្នកនឹងទទួលបានអារម្មណ៍ប្រសើរមួយជាងមុន ។

៣. ការញញឹម ធ្វើអោយអ្នកក្លាយទៅជាមេដឹកនាំដែលល្អជាងមុន៖ ការញញឹម ជម្រុញអោយមាន ទំនុកចិត្ត ។ មនុស្សដែលតែងតែញញឹម មើលទៅជាមនុស្សដែលមានជំនឿទំនុកចិត្ត ជាងមនុស្សដែលមិនញញឹម ។

៤. ការញញឹម គឺគ្មានចំណាយលុយ ។

៥. ការញញឹម គឺឆ្លងរាលដាល៖ នៅពេលដែលយើងញញឹម មនុស្សឯទៀត ក៏ភាគច្រើនចេះញញឹមដាក់អ្នកផងដែរ ។

៦. ញញឹម ធ្វើអោយអ្នកកាន់តែមានជំនឿចិត្តលើខ្លួនឯង

៧. ញញឹម ធ្វើអោយអ្នកក្លាយជាមនុស្សដែលងាយប្រាស្រ័យទាក់ទង

៨. ញញឹម ធ្វើអោយអ្នកកាន់តែមានប្រសិទ្ធិភាពការងារ