Header Ads

loading...
loading...

អ្នកខ្ពស់ៗ អានអត្ថបទនេះហើយ នឹងលួចញញឹម ថាកើតមកខ្ពស់ ក៏មានគុណសម្បត្តិមិនតិចទេ!

ដើម្បីដឹងថាខ្លួនកើតមកខ្ពស់មានគុណសម្បតិ្តខ្លាំងប៉ុណ្ណា សូមអានអត្ថបទ ខាងក្រោម​នេះ!!

១) វាធ្វើឲ្យអ្នកមើលទៅអស្ចារ្យ ៖ តិចច្រឡំកើតមក ជានារីខ្ពស់ គ្មានប្រយោជន៍នោះ គឺនារីខ្ពស់ៗ គេតែងចាត់ចូល នៅក្នុងការងារបែបឧក្រិដ្ឋកម្ម ជាដើម ដែលអាចរកប្រាក់បានយ៉ាងច្រើន ហើយក៏តែងទទួលបានជោគជ័យផងដែរ។


២) ពេលទៅមើលខនសឺត ដឹងតែមើលច្បាស់ជាងគេតែម្តង៖ គ្មានអ្នកណាដែលអាចបាំងអ្នកបាននោះទេ ព្រោះថាកម្ពស់ខ្ពស់របស់អ្នក វាពិតជាជួយអ្នក ឲ្យមើលឃើញ ទិដ្ឋភាពគ្រប់យ៉ាង ក្នុងខនសឺតបានយ៉ាងល្អ។

៣) គ្មានអ្នកណា អាចលួចស្បែកជើងអ្នកបានឡើយ៖ កុំបារម្ភ ពីរឿងបាត់ស្បែកជើង ព្រោះថា ស្បែកជើងរបស់អ្នក មិនសូវមានអ្នកណា ពាក់ត្រូវប៉ុន្មានទេ ដូច្នេះអ្នក នឹងសប្បាយចិត្តបាន ថាស្បែកជើងរបស់អ្នកនឹងសុវត្ថិភាព។

៤) មិនចាំបាច់ ឲ្យអ្នកផ្សេងយករបស់នៅទីខ្ពស់ ឲ្យអ្នកនោះទេ៖ ឃើញទេ កើតមកខ្ពស់ មានប្រយោជន៍បែបនេះ គឺអ្នកមិនចាំបាច់ពឹងពាក់ ឲ្យអ្នកលក់ យករបស់នៅទីខ្ពស់ ឲ្យអ្នកនោះទេ គឺអ្នកអាចយករបស់ទាំងនោះបាន ដោយខ្លួនអ្នកផ្ទាល់។

៥) បើលេងកីឡាទៀត កម្ពស់របស់អ្នកពិតជាមានប្រយោជន៍ យ៉ាងធំធេង៖ កម្ពស់អាចជួយអ្នកបានច្រើន នៅក្នុងកីឡា ដូចជា កីឡាបាល់បោះ បាល់ទះ និងហែលទឹកជាដើម។

៦) អ្នកអាចតែងខ្លួន បែបFashion ដែលអ្នកពេញចិត្តបាន៖ ជាការពិត សម្លៀកបំពាក់ គឺពិតជាស៊ីគ្នា ជាមួយនឹងមនុស្សខ្ពស់ច្រើនជាង ហើយជាពិសេស រ៉ូបរបៀបMaxi គឺនឹងធ្វើឲ្យអ្នក ស្លៀកទៅ សាកសមបំផុត។

៧) អ្នកមានជើងវែងស្អាត៖ សួរថា តើអ្នកណាខ្លះ មិនស្រលាញ់ជើងវែងនោះ? គឺប្រាកដជាគ្មានទេ ព្រោះថាជើងវែង គឺពិតជាស៊ិចស៊ី និងមើលទៅទាក់ទាញ ដូច្នេះហើយ អ្នកដែលមានកម្ពស់ខ្ពស់ គឺធានា នឹងមានជើងវែងស្រស់ស្អាតតែម្តង។