Header Ads

loading...
loading...

រថយន្តតម្លៃ ១០០០ ដុល្លារ កំពុងរកទីផ្សារនៅកម្ពុជា (មានវីឌីអូ)

កាលពីពេលថ្មីៗនេះក្រុមហ៊ុន​ចំនួន​ ៥១​របស់​ចិន​ កំពុង​ស្វែង​រក​គូ​ដៃ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់រថយន្ត​ខ្នាត​តូច​ដើរ​ដោយ​ប្រព័ន្ធ​អគ្គិសនី​ដែលមានតម្លៃទាបត្រឹម ១,០០០ ដុល្លារ។ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​ ម៉ាក​ Solo ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ តឺ​ចូវ​ ប្រទេស​ចិន​ ពិតជាល្អមែនបើមាននៅកម្ពុជានោះមែន។

នៅ​ក្នុងការជួបវិនិយោគិនពីប្រទេសចិនក្នុងកម្មវិធីផ្លូវសូត្រសមុទ្រម្សិលមិញនេះ លោក​ឧកញ៉ា ​ពុង ឃាវសែ​​ ប្រធានសមាគមខ្មែរ-ចិន នៅកម្ពុជាបាន​ឲ្យងដឹងថា ​ក្រុមហ៊ុននេះ ដែល​មាន​រោងចក្រ​ផលិត​រថយន្ត​ខា្នត​តូច ដើរ​ដោយ​អគ្គិសនី គ្រោង​នាំ​យក​រថយន្ត​តម្លៃ​ទាប​ត្រឹមតែ ១ពាន់ដុល្លារ មក​ផ្គត់ផ្គង់​នៅ​កម្ពុជា ហើយ​ពេល​នេះ​គឺ​កំពុង​ស្វែង​រក​វិនិយោគិន​ក្នុងស្រុក​ដើម្បី​នាំចូល​មកក្នុងទីផ្សារ​រថយន្ត​នៅ​កម្ពុជាក្នុងពេលឆាប់ៗនេះផងដែរ។

រឿងដែលមិននឹកស្មានដល់​ មក​ទល់នឹង​ពេល​នេះ​ ​ក្រុមហ៊ុន​​នេះបានផលិតរថយន្តអគ្គិសនីរហូតដល់ ១លាន​គ្រឿង​ និងបានផ្គត់ផ្គង់តាមបណ្ដាប្រទេសមួយចំនួនផងដែរ។​​ ដោយ​ឡែក​លក្ខណៈ​ពិសេស​នៃ​រថយន្ត​នេះ​គឺចំណាយ​​តែ​ ១ដុល្លារ​ប៉ុណ្ណោះហើយអាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ដល់​ទៅ​ ១០០​គីឡូម៉ែត្រ​ វាពិតជាមិនគួរឲ្យជឿទាល់តែសោះ ។

ហើយបន្ទាប់ពីបានដឹងដំណឹងនេះភ្លាម តាមរយះ Facebook ក៏មានមតិជាច្រើនបានលើឡើងថា បើមានមែននោះពួកគេនឹងសាកល្បងប្រើហើយ ព្រោះមើលទៅវាងាយស្រួលជិះម៉ូតូដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ ហើយមួយវិញទៀតវាក៏មានតម្លៃសមរម្យណាស់សម្រាប់ពួកគេអាចមានលទ្ធភាពទិញវាយកមកប្រើ ម្យ៉ាងវិញទៀតនោះអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍រឹតតែខ្លាំងនោះគឺចំណាយតែ១ដុល្លារប៉ុណ្ណោះអាចជិះបានដល់ទៅ ១០០គីឡូម៉ែត្រទៀត ពិតជាមានលក្ខណៈបស់គេមែន គ្រាន់តែលឺដឹងតែចង់សាកតែម្តង៕​​