Header Ads

loading...
loading...

កូរ៉េ គ្រោង​បង្កើត​ផ្សារ​ទំនើបធំ​មួយ​នៅ​កម្ពុជា

អ្នក​វិនិយោគទុន​កូរ៉េ គ្រោងនឹង​មក​បណ្តាក់ទុន​នៅ​កម្ពុជា ដោយ​បង្កើត​ផ្សារ​ទំនើប​ថ្មី​មួយ ដូចនឹង​ផ្សារ​ AEON នៅពេល​ឆាប់ៗ​ខាងមុខ​នេះ ដើម្បី​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន Emart របស់​កូរ៉េ ជាមួយ​ក្រុមហ៊ុន Royal Group កាលពី​រសៀល​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​កាំបូ​ឌីយ៉ាណា។

លោក ប៉ាន សូរស័ក្តិ បាន​និយាយ​ថា ផ្សារ​ទំនើប​ដែល​អ្នក​វិនិយោគទុន​កូរ៉េ​គ្រោង​នឹង​បង្កើត គឺមាន​ទីតាំង​នៅជិត​ក្រសួង​ពាណិជ្ជកម្ម ស្ថិតនៅ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

លោក អះអាងថា ការ​ដែលអ្នក​វិនិយោគ​កូរ៉េ​មក​បង្កើត​ផ្សារ​ទំនើប​នេះ គឺគេ​អាចយក​ទំនិញ​ល្អៗ មាន​គុណភាព​ល្អ​ជូន​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​ប្រើប្រាស់ និង​មាន​ជម្រើស​ល្អៗ និង​មានការ​ប្រកួតប្រជែង​នូវ​តម្លៃ។ លើស​ពីនេះ វានឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ចក្ខុ​វិស័យ​ទូលំ​ទូលាយ និង​បង្ហាញ​នូវ​ស្តង់ដារ​របស់​ប្រទេស​នីមួយៗ ស្តង់ដារ​ស្អាត និង​របៀប​ប្រើប្រាស់ របៀប​ធ្វើការ ធ្វើឲ្យ​ប្រទេស​មានការ​រីកចម្រើន​ជឿនលឿន៕

Credit: kleykley