កញ្ញា មាន សូនីតា ត្រូវបានក្លាយជាតារាតំណាងឲ្យកម្ពុជាទៅចូលរួមនៅ....
ពេលថ្មីៗនេះ មានពត៌មានដ៏គួរឲ្យចាប់អារម្មណ៍ និងអបអរសាទរមួយថាកញ្ញា មាន សូនីតា ត្រូវបានក្លាយជាតារាតំណាងឲ្យកម្ពុជាទៅចូលរួមនៅ
ក្នុងកម្មវិធី ASEAN Japan television festival 2017 នៅប្រទេសហ្វីលីពីន នៅថ្ងៃទី6 ខែកញ្ញា ខាងមុខនេះ។
ពត៌មាននេះត្រូវបានផុសជាសាធារណៈនៅក្នុងបណ្តាញសង្គមហ្វេសបុក ដោយទំព័រផ្លូវការរបស់សមាគមសិល្បករខ្មែរ ដែលមានខ្លឹមសារ
” តំណាងសមាគមសិល្បករខ្មែរមកប្រជុំពិភាក្សាជាមួយតំណាងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្នុងការរៀបចំសិល្បការនីតំណាងប្រទេស
គឺ កញ្ញា មានសូនីតា ក្នងនាមជា Celebrity ទៅចូលរួមក្នុងកម្មវិធី ASEAN Japan television festival 2017 នៅប្រទេស ហ្វីលីពីន
នៅថ្ងៃទី 6 ខែ កញ្ញា ខាងមុខនេះ ( ខ្ញុំស្រលាញ់អ្នកសិល្បៈរបស់ប្រទេសខ្ញុំ )”។
ដូច្នេះ ក្នុងនាមយើងជាកូនខ្មែរ ស្នេហាសិល្បះមួយរូប គួរតែចូលរួមអបអរសាទរជាមួយកញ្ញា មាន សូនីតា ក្នុងការទៅចូលរួមនេះ។
សូមជួយលើកទឹកចិត្តកញ្ញា និងស៊ែរពត៌មានមួយនេះផង៕
Post a Comment