មហាគ្រួសារដែលធំជាងគេនៅលើផែនដី ប្តី១ ប្រពន្ធ៣៩នាក់ មានកូន៩៤នាក់ និងចៅ៣៣នាក់
ពេលថ្មីៗនេះគេហទំព័រ www.dailymail.co.uk បានចុះផ្សាយនូវពត៌មានមួយដ៏គួរឲ្យចាប់អារម្មណ៍អំពីមហាគ្រួសារដែលធំជាងគេនៅលើផែនដី
ប្តី១ ប្រពន្ធ៣៩នាក់ មានកូន៩៤នាក់ និងចៅ៣៣នាក់។
លោក Ziona Chana គឺជាមេគ្រួសារនៃមហាគ្រួសារយក្សមួយនេះនៅក្នុងប្រទេសចិន ដែលគ្រួសារគាត់ត្រូវបានជាប់ជាគ្រួសារដែលធំជាងគេនៅលើពិភពលោក
ដែលគាត់មានប្រពន្ធរហូតដល់៣៩នាក់ កូន៩៤នាក់ និងទើបតែមានចៅ៣៣នាក់ប៉ុណ្ណោះ តែនៅពេលខាងមុខគាត់នឹងមានចៅៗជាច្រើនថែមទៀត។
គ្រួសារគាត់បានរស់នៅជាមួយគ្នាទាំងអស់ដោយស្នាក់នៅក្នុងផ្ទះមួយដែលមាន១០០បន្ទប់ ដែលមានកំពស់៤ជាន់ ដោយមានដាក់គ្រែនៅក្នុងបន្ទប់នីមួយៗ
ថ្វីដ្បិតតែគាត់ជាជនជាតិចិនមែន តែគ្រួសារគាត់មិនរស់នៅក្នុងប្រទេសចិនទេ គឺពួកគាត់បានទៅរស់នៅក្នុងប្រទេសឥណ្ឌា ក្នុងភូមិ Baktwang នៃរដ្ឋ Mizoram។
រីឯការហូបចុចវិញ គឺអស់ច្រើនណាស់ក្នុង១ពេលៗបើនិយាយពីអាហារពេលល្ងាចវិញគឺត្រូវការមាន់មូលចំនួន៣០ក្បាលទើបហូបឆ្អែតគ្រប់គ្នា។
គាត់បាននិយាយថា គាត់ជាបុរស់មានសំណាង ដែលមានប្រពន្ធ៣៩នាក់ និងកូនចៅយ៉ាងច្រើនបែបនេះ បើសរុបទាំងអស់គឺមានសមាជិតរហូតដល់១៨១នាក់ឯណោះ។
គ្រួសារគាត់ជាគ្រួសារដែលធំជាងគេនៅលើពិភពលោក ហើយផ្ទះរបស់គាត់ក៏ជាផ្ទះដែលធំជាងគេនៅក្នុងតំបន់ដែលពួកគាត់រស់នៅនោះផងដែរ។ ការគ្រប់គ្រងគ្រួសាររបស់គាត់
គឺមានលក្ខណៈដូចនឹងការគ្រប់ទាហានចឹងដែរ គឺប្រពន្ធដើមជាមេផ្ទះ ដែលមើលការខុសត្រូវក្នុងរឿងរៀបចំបាយទឹក ការសំអាតផ្ទះ និងការបោកខោអាវ។
ចំណែកឯការរួមភេទជាមួយប្រពន្ធទាំងអស់គឺគាត់មិបានបែងចែកជាតារាពេលវេលា ឬថ្ងៃកំណត់ច្បាស់លាស់នោះទេ គឺគាត់បានយកប្រពន្ធគាត់ទាំង៣៩នាក់ទៅរស់នៅក្នុង
បន្ទប់ធំមួយ ដែលដាក់គ្រែជាច្រើននៅក្នុងនោះ ហើយអាចដេកនៅជាមួយគ្នាបាន។ ប្រពន្ធរបស់គាត់បាននិយាយថា ប្តីពួកគាត់មិនបានកំណត់ទុកមុនទេ គឺនៅពេលគាត់ចង់រួមភេទ
ជាមួយប្រពន្ធណានោះ គាត់នឹងយកម្នាក់ហ្នឹងទៅ គឺតាមចិត្ត និងការចង់បានរបស់គាត់ផ្ទាល់ ប៉ុន្តែប្រពន្ធទាំងអស់មិនដែលឈ្លោះគ្នាទេ គឺពួកគាត់ចេះស្រឡាញ់ និងគោរពគ្នាណាស់។
គួរបញ្ជាក់ផងដែរថា លោក Ziona Chana មានមហិច្ឆតាធំណាស់ គឺចង់បានសមាជិកគ្រួសាររហូតដល់៤០០នាក់ ហើយគាត់បានបន្ថែមទៀតថា គាត់នៅតែទទួលយកប្រពន្ធថ្មីៗបន្ថែមទៀត
ហើយក៏មានគោលបំណងទៅយកប្រពន្ធនៅសហរដ្ឋអាមេរិចផងដែរ។ ហើយស្រីដែលគាត់សម្លឹងមើលនោះគឺជាអ្នកក្រលំបាក និងខ្វះខាត ដោយគាត់នឹងជួយថែរក្សា និងទំនុកបំរុងក្នុងការ
រស់នៅឲ្យបានល្អ។ គាត់គិតថាគម្រោងនេះនឹងអាចធ្វើទៅបាន ពីព្រោះកូនប្រុស និងចៅប្រុសរបស់គាត់ក៏តម្រូវឲ្យយកប្រពន្ធច្រើនដូចជាគាត់ដែរ៕
Post a Comment